ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងក្រុមវិភាគ និងប្រឹក្សាយោបល់
ភ្នំពេញ៖ នៅទីស្តីការក្រសួងយុត្តិធម៌ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងរ បស់ក្រុមវិភាគ និងប្រឹក្សាយោបល់។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំ និងតម្រង់ទិសការងារមួយចំនួន ដើម្បីធានាប្រសិទ្ធភាពការងារពាក់ព័ន្ធនឹងការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅធ្វើឱ្យដំណើរការនៃការអនុវត្តយុទ្ធនាការកាន់រលូនបន្ថែមទៀត៕