សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានផ្នែកយុទ្ធសាស្ត្រ នៃ Dunamu ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក JIHOON LIM ប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Dunamu ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ក្រុមហ៊ុន Dunamu គឺជាក្រុមហ៊ុនឯកទេសក្នុងការបង្កើតទម្រង់សម្រាប់ផ្លាស់ប្តូររូបិយប័ណ្ណ Crypto Upbit ដើម្បីផ្តល់សេវាកម្មជួញដូរ Crypto តាមរយៈទូរស័ព្ទ ដោយផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលដល់អតិថិជន និងវិនិយោគិនក្នុងការធ្វើប្រតិបត្តិការ ៕