សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Daewoo E&C ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ក្រុមហ៊ុន Daewoo E&C គឺជាក្រុមហ៊ុនឈានមុខគេនៃឧស្សាហកម្មសំណង់នៅសាធារណរដ្ឋកូរ៉េ ដោយមាន អាយុកាលជាង ៥០ឆ្នាំមកហើយ។
ក្រុមហ៊ុន Daewoo E&C បានដើរតួនាទីដ៏សំខាន់ ក្នុងការចូលរួមនូវវិវត្តសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់សាធារណរដ្ឋកូរ៉េ ។
ក្រុមហ៊ុន មានប្រតិបត្តិការអាជីវកម្មសំខាន់ៗដូចជា៖ ការអភិវឌ្ឍលំនៅឋាន រោងចក្រថាមពល និងការផ្តល់ផលប័ត្រជាសកល ៕