**លោកជំទាវ​ ជូ​ ប៊ុនអេង ​ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សា​ ស្តីពី​ការអនុវត្តដែនការសកម្មភាពឆ្នាំ២០២៤​ និងលេីកទិសដៅការងារ​បន្តឆ្នាំ២០២៥**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ អញ្ជើញបើកសិក្ខាសាលាស្តីពី តួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំឲ្យសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករ**ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យកែសម្រួល និងតែងតាំងឯកឧត្ដម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច**រដ្ឋបាលខេត្តកណ្តាល រៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្រិតឃុំ-សង្កាត់**កងពលតូចអន្តរាគមន៍១២៨ ត្រៀមកម្លាំងរួចជាស្រេច ដើម្បីចូលរួមជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ**អគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងក្រសួងព័ត៌មាន**ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង**មេបញ្ជាការកងពលតូចលេខ៧០ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពលទាហាន ជំនាន់ទី៧**ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញសូត្រមន្តរាប់បាត្រ និងវេរភត្តឆ្លង កាន់បិណ្ឌវេនទី៣ នៅមណ្ឌលវិបស្សនាធុរៈជ្រោយថ្ម ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ**អូស្ត្រាលី នឹងបន្តគាំទ្រលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលកម្ពុជាកំពុងអនុវត្ត ដើម្បីឆ្ពោះទៅការអភិវឌ្ឍសង្គមសេដ្ឋកិច្ច**បុរសជនជាតិអ៊ីស្រាអែលម្នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​គ្រោង​សម្លាប់​លោក Netanyahu**សិស្សានុសិស្ស ២០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល ទស្សនកិច្ចសិក្សា នៅប្រាសាទបន្ទាយសំរែ**ឯកឧត្ដម ប្រាក់ សំអឿន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី**ឧត្ដមសេនីយ៍​ទោ​ ខាន់​ លីណា​ ត្រូវបានបន្ថយ​ឋានន្តរស័ក្ដិ​ មកនៅ​ត្រឹម​ពលបាលត្រី**ឯកឧត្តម ចាន់ សុធា បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា

ឯកឧត្ដម សក់ សេដ្ឋា ផ្តល់អនុសាសន៍លើកិច្ចការសំខាន់ៗ ៦ចំណុច ដើម្បីដណ្តើមជោគជ័យឱ្យបានដាច់ខាត ជូនគណបក្សក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបវេល បានផ្ដល់អនុសាសន៍លើកិច្ចការសំខាន់ៗចំនួន ៦ចំណុច ដើម្បីដណ្តើមជោគជ័យឱ្យបានដាច់ខាត ជូនគណបក្សក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ។

ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្ពោះជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងស្រុកបវេលខេត្តបាត់ដំបង នៅស្នាក់ការគណបក្សស្រុកបវេល នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម សក់ សេដ្ឋា បានបញ្ជាក់ថា ដើម្បីដណ្តើមជោគជ័យឱ្យបានដាច់ខាតជូនគណបក្សក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត ឯកឧត្ដមសូមផ្តល់នូវអនុសាសន៍លើកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ទី១៖ ក្រុមការងារនិងគណបក្សគ្រប់ថ្នាក់នៃស្រុកបវេល ខេត្តបាត់ដំបង ត្រូវរួមសហការ គ្នាជំរុញអនុវត្តផែនការសកម្មភាពបម្រើឱ្យការបោះឆ្នោតដែលសម្រេចដាក់ចេញដោយគណៈអ ចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ថ្នាក់ខេត្ត និងស្រុកបវេលរបស់យើង ចាប់ពីពេលនេះរហូតដល់ ថ្ងៃបោះឆ្នោតឱ្យសស្រាក់សស្រាំផុលផុសទូទាំងស្រុក។

ទី២៖ សូមអង្គបោះឆ្នោតទាំងអស់មកពីគណបក្សប្រជាជនកម្ពុជា មេត្តាត្រៀមរៀបចំ ខ្លួនឱ្យបានល្អ ដើម្បីចូលរួមបោះឆ្នោត ដោយត្រូវយកចិត្តទុកដាក់ថែរក្សាឯកសារបញ្ជាក់អត្តសញ្ញាណ ដែលត្រូវកាន់ទៅបោះឆ្នោត, ត្រូវពិនិត្យឈ្មោះលេខរៀងរបស់ខ្លួនលើបញ្ជីឈ្មោះបោះឆ្នោត, ត្រូវ ស្គាល់លំដាប់លេខរៀងគណបក្សយើងលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត និង លេខរៀងគណបក្សយើងលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុករបស់ខ្លួន ត្រូវ ស្វែងយល់អំពីបែបបទនីតិវិធីនៃការបោះឆ្នោត ព្រមទាំងត្រូវខិតខំថែទាំសុខភាពផ្ទាល់ខ្លួន ហើយបើ មានបញ្ហាប្រឈមណាមួយ សូមរាយការណ៍ជាបន្ទាន់មកគណបក្ស និងក្រុមការងារដើម្បីសហការ ចូលរួមដោះស្រាយបានទាន់ពេលវេលា។

ទី៣៖ បេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ដែលបានបែងចែកប្រគល់ភារកិច្ចរួចហើយ ត្រូវរួមសហការគ្នាចុះធ្វើសកម្មភាពឱ្យបានព្រមៗគ្នា ក្នុងការជួបអង្គបោះឆ្នោត ដើម្បីផ្សព្វផ្សាយ ណែនាំដល់អង្គបោះឆ្នោតអំពីកម្មវិធីនយោបាយរបស់គណបក្សក្នុងការបោះឆ្នោត និងណែនាំដល់អង្គបោះឆ្នោតអំពីបែបបទនីតិវិធីនៃការបោះឆ្នោត ព្រមទាំងការចូលរួមដោះស្រាយបញ្ហាប្រឈម នានារបស់អង្គបោះឆ្នោតក្នុងការបំពេញការងារ ការដោះស្រាយជីវភាពប្រជាជន និងបញ្ហាប្រឈម នានានៅតាមមូលដ្ឋាន។

ទី៤៖ អង្គបោះឆ្នោត និងបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកទាំងអស់មកពីគណបក្ស ប្រជាជនកម្ពុជា ត្រូវពង្រឹងទំនាក់ទំនង សាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំក្រោមការដឹកនាំ របស់គណបក្ស និងត្រូវពង្រឹងទំនាក់ទំនង សាមគ្គីភាព សហការគ្នាឱ្យបានល្អ ជាមួយក្រុមការងារ និងគណបក្សគ្រប់ថ្នាក់នៃស្រុកបវេល ដើម្បីរួមគ្នាដណ្តើមជោគជ័យឱ្យបានដាច់ខាតជូនគណបក្ស ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នេះ។

ទី៥៖ ត្រូវខិតខំតាមដានក្តាប់សភាពការណ៍របស់គណបក្សដទៃដែល ប៉ុនប៉ងបំបែក បំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ការបំផុសជិះឆ្កៀលបញ្ហាផ្សេងៗ ក្នុងជួរសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់យើង ឬក្នុងជួរបេក្ខជន ឬនៅក្នុងផ្ទៃក្នុង គណបក្សយើងតាមគ្រប់រូបភាព សំដៅចាត់ វិធានការឆ្លើយតបវាយបកសកម្មភាពទាំងនោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ទី៦៖ ក្រុមការងារ គណបក្សគ្រប់ថ្នាក់ បេក្ខជន អង្គបោះឆ្នោត និងអ្នកពាក់ព័ន្ធ ទាំងអស់នៃគណបក្សប្រជាជនកម្ពុជាក្នុងស្រុកបវេល ត្រូវគោរពអនុវត្តបានត្រឹមត្រូវនូវច្បាប់ បទ បញ្ជានីតិវិធីនៃការបោះឆ្នោត និងការណែនាំនានារបស់ គ.ជ.ប និងត្រូវចូលរួមសហការឱ្យបានល្អ ជាមួយ គ.ជ.ប និងអាជ្ញាធរមានសមត្ថកិច្ចនានាក្នុងការថែរក្សាសន្តិសុខបោះឆ្នោត ក៏ដូចសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងសង្គម សំដៅរួមគ្នាធានាឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តទី៤ នេះ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពល្អប្រសើរ។

ជាមួយគ្នានោះដែរក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្ដម សក់ សេដ្ឋា បានបង្ហាញក្តីសង្ឃឹមជឿជាក់ យ៉ាងមុតមាំ លើការប្តេជ្ញាចិត្ត ការចូលរួម និងការគាំទ្ររបស់ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ ដឹកនាំ មន្ត្រីនៃក្រុមការងារ, ថ្នាក់ដឹកនាំ មន្ត្រីនៃគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់នៃខេត្តបាត់ដំបង បេក្ខជនក្រុមប្រឹក្សាខេត្ត បេក្ខជនក្រុមប្រឹក្សាស្រុក និងអង្គបោះឆ្នោតទាំងអស់ មកពីគណបក្សប្រជាជនកម្ពុជា នឹងរួមគ្នាដណ្តើមជោគជ័យឱ្យបានដាច់ខាតក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នេះ។

អត្ថបទដែលជាប់ទាក់ទង