**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

ឯកឧត្តម អ៊ូច ភា អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត​ ស្រុក​ ក្រុង​ អាណត្តិទី៤​ ឆ្នាំ​២០២៤​

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា សមាជិកគណៈកម្មការកណ្តាលគណៈបក្ស និងជាប្រធានគណៈកម្មាធិការបក្សខេត្តខេត្តតាកែវ តំណាង ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡេីងនៅមន្ទីរគណៈកម្មាធិការគណបក្សខេត្តតាកែវ។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានគណបក្សខេត្ត សមាជិក ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ទាំងពេញសិទ្ធិ និងបម្រុង ក្នុងតំណែងជាអង្គបោះឆ្នោត យ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះដែរឯកឧត្ដម អ៊ូច ភា បានអានសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងឱកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។

ឯកឧត្ដមបានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតអសកលដើម្បីជ្រើសរើសក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ តាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត ដែលយុទ្ធនាការឃោសនាបោះឆ្នោតនេះមានរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែឧសភា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ ថ្ងៃនេះដែរក៏ជាថ្ងៃធ្វើដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតអសកល ហើយដើម្បីធានាថា គណបក្សត្រូវតែឈ្នះសម្រាប់ការដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ បន្តទៀត។

ឯកឧត្ដមប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ក៏បានអំពាវនាវឲ្យបេក្ខភាព និងអង្គបោះឆ្នោតក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុកទាំងអស់ ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ និងថែទាំសុខភាពឲ្យបានល្អ ហើយត្រូវទៅពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងត្រូវប្រុងប្រយ័ត្នរក្សាឯកសារពាក់ព័ន្ធ ហើយក្នុងកំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល៨ថ្ងៃនេះ ត្រូវសម្រាក និងរក្សាភាពស្ងៀមស្ងាត់រយៈពេលមួយថ្ងៃ មុនពេលបោះឆ្នោត គឺនៅថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្ដម ក៏បានអំពាវនាវឲ្យសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាគ្រប់រូប ត្រូវគោរពទៅតាមការណែនាំរបស់គណបក្ស និងបទបញ្ជានីតិវិធីច្បាប់ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានកំណត់ និងជៀសវាងកើតមានឡើងនូវបញ្ហានានា ក្នុងកំឡុងពេលឃោសនា ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ ក្នុងនាមជាគណបក្សនយោបាយដឹកនាំប្រទេស។

ព្រមជាមួយនេះ ឯកឧត្ដម អ៊ូច ភា ក៏បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះសមាជិកក្រុមប្រឹក្សាឃុំ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តតាកែវ ដែលបាន យកអស់កំលាំងកាយ ប្រាជ្ញាស្មារតីក្នុងការបំពេញភារកិច្ចបម្រើប្រជាជន ប្រកបដោយការទទួលខុស ត្រូវខ្ពស់និងបានចូលរួមយ៉ាងសកម្មក្នុងដំណើរការបោះឆ្នោតព្រឹទ្ធសភា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រជះត្រចង់ ក្នុងការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ដោយបានកាន់ កាប់អសនៈចំនួន៥៥ លើអសនៈ៥៨ ដែលត្រូវបោះឆ្នោត។ តាមរយៈជោគជ័យនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សរបស់យើង បានកាន់កាប់មុខតំណែងជាប្រធាន ព្រឹទ្ធសភា ដែលនឹងទទួលតួនាទីជាប្រមុខរដ្ឋស្តីទីក្នុងពេលព្រះមហាក្សត្រទ្រង់អវត្តមាន។ ព្រមជាមួយនេះ ឥស្សរជនមកពីគណបក្សប្រជាជនកម្ពុជា ក៏បានកាន់កាប់មុខតំណែងជាអនុប្រធានទី១ អនុប្រធានទី២ នៃព្រឹទ្ធសភា និងប្រធានគណកម្មការនានានៃព្រឹទ្ធសភានីតិកាលទី៥ ផងដែរ។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ឯកឧត្ដម អ៊ូច ភា ក៏បានលើកទឹកចិត្តដល់អស់លោក លោកស្រី ជាសមាជិកក្រុម ប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងខេត្ត ដែលជាអង្គបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក សូមមេត្តាបន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ជុំវិញការដឹកនាំ របស់គណបក្ស ធ្វើការគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតដ៏មានសារៈសំខាន់នេះ ដោយធ្វើ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តបំពេញបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជាឱ្យសម្បូរសប្បាយរុងរឿងប្រកបដោយភាព សុខដុមរមនា និងសុភមង្គល។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្ដមក៏បានបង្ហាញក្តីសង្ឃឹមជឿជាក់ យ៉ាងមុតមាំ លើការប្តេជ្ញាចិត្ត ការចូលរួម និងការគាំទ្ររបស់ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ ដឹកនាំ មន្ត្រីនៃក្រុមការងារ, ថ្នាក់ដឹកនាំ មន្ត្រីនៃគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់នៃខេត្តតាកែវ បេក្ខជនក្រុមប្រឹក្សាខេត្ត បេក្ខជនក្រុមប្រឹក្សាស្រុក និងអង្គបោះឆ្នោតទាំងអស់ មកពីគណបក្សប្រជាជនកម្ពុជា នឹងរួមគ្នាដណ្តើមជោគជ័យឱ្យបានដាច់ខាតក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤នេះ ៕

អត្ថបទដែលជាប់ទាក់ទង