លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានរួមគ្នាជួបជាមួយអ្នកកាសែត
ថ្ងៃទី១៦ខែឧសភា នៅវិមានសភាប្រជាជននៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានរួមគ្នាជួបជាមួយអ្នកកាសែត។
លោក Xi Jinping បានថ្លែងថា ខ្ញុំនិងលោកប្រធានាធិបតីភូទីន បានពិភាក្សា យ៉ាងស្មោះត្រង់និងមេត្រីភាព ដែលលើកឡើងពីខ្លឹមសារដ៏សម្បូរបែប យើងបានធ្វើជា សាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតសហប្រតិបត្តិការសំខាន់ៗមួយចំនួនរវាងរដ្ឋាភិបាលនិងក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរ។ ឆ្នាំនេះជាខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ី ដែលទំនាក់ទំនងចិន-រុស្ស៊ីបានក្លាយជាគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មីនិងទំនាក់ទំនងរវាងប្រទេសធំជាអ្នកជិតខាង។ ភាគីទាំងពីរ នឹងបន្តប្រកាន់ខ្ជាប់គោលការណ៍ «មិនចូលបក្ស់សម្ព័ន្ធ្ត មិនបដិបក្ខ មិនសំដៅចំពោះភាគីទីបី» បន្តគាំទ្រគ្នាយ៉ាងរឹងមាំ ដើម្បីសម្រេចការស្តារនិងអភិវឌ្ឍន៍រៀងៗគ្នា។ ខ្ញុំនិងលោកភូទីនបានឯកភាពគ្នាថា ការដោះស្រាយបញ្ហាប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៉ីស្រាអែល ជាកិច្ចការបន្ទាន់ ហើយការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយជាទិសដៅដ៏ត្រឹមត្រូវ។ ភាគីចិនរំពឹងថាទ្វីបអឺរ៉ុបអាចត្រឡប់ទៅរកស្ថិរភាពិងសន្តិភាពឡើងវិញក្នុងឆាប់ៗហើយចិនមានឆន្ទ:បន្តដើរតួនាទីមានលក្ខណ:ស្ថាបនាក្នុងរឿងនេះ៕