**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន

ឯកឧត្តម ជា សុផារ៉ា ដឹកនាំសមាជិកគណបក្សប្រជាជនខេត្តត្បូងឃ្មុំប្រមាណ ៣,៥០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។

ពីធីនេះធ្វើឡើងនៅ ស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណបក្សប្រជាជនថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ រួមទាំងសមាជិកសមាជិកាគណបក្សដែលជាក្បាលម៉ាស៊ីន នៅទូទាំងខេត្តប្រមាណ ៣,៥០០នាក់។

ក្នុងឱកាសនោះ សមាជិកទាំងមូល បានស្តាប់ និងយល់ជ្រួបជ្រាបនូវសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានចាក់ផ្សាយជូនអង្គពិធីទាំងមូល។

មានប្រសាសន៍ទៅកាន់សមាជិកសមាជិកាគណបក្សទាំងអស់ ឯកឧត្តម ជា សុផារ៉ា បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺបានសម្រេចនូវស្នាដៃជាប្រវត្តិសាស្ត្រធំៗជាច្រើន ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តម ជា សុផារ៉ា គូសបញ្ជាក់ថា ជ័យជម្នះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតនាពេលកន្លងទៅ ដោយសារតែអំពើល្អរបស់មន្ត្រីបក្ស មានថ្នាក់ដឹកនាំបក្សដែលពោរពេញដោយទេពកោសល្យ និងគតិបណ្ឌិត មានចក្ខុវិស័យវែងឆ្ងាយ និងប្រកបដោយការទទួលខុសត្រូវ នៅជាប់នឹងប្រជាជន និងគណបក្សមានគោលនយោបាយដ៏ត្រឹមត្រូវ ឆ្លើយតបនឹងតម្រូវការ និងបំណងពិតប្រាកដរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម ជា សុផារ៉ា រំលេចថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ គឺជាការបោះឆ្នោតអសកល និងមានសារៈសំខាន់ណាស់ក្នុងការបង្ហាញពីភាពខ្លាំង និងភាពឈ្នះរបស់គណបក្ស ជាពិសេសការផ្សព្វផ្សាយអំពីគោលការណ៍ និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ា បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់នៅក្នុងខេត្តត្បូងឃ្មុំ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុងស្រុកបន្តទៀត ចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងខេត្តត្បូងឃ្មុំ។

ជាចុងក្រោយ ក្នុងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ឯកឧត្តម ជា សុផារ៉ា បានក្រើនរំលឹកដល់អង្គបោះឆ្នោត ត្រូវត្រៀមឯកសាររួចជាស្រេច និងពង្រឹងការថែរក្សាសុខភាពដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង