**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន

អភិបាលរងខេត្តរតនគិរី ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពការគំរាមកំហែងពីការខ្វះទឹកប្រើប្រាស់នៅតាមមូលដ្ឋាន និងជួសជុលអណ្ដូងស្នប់ នៅឃុំវេីនសៃ ស្រុកវេីនសៃ

ភ្នំពេញ៖ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពការគំរាមកំហែងពីការខ្វះទឹកប្រើប្រាស់នៅតាមមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករង ថ្នាក់ខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ខេត្ត មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត មន្ទីរអប់រំយុវជននិងកីឡាខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ត្រីនៃលេខាធិការដ្ឋានខេត្ត អភិបាលរង ការិយាល័យជំនាញស្រុក កងកម្លាំងថ្នាក់ស្រុក មេឃុំ មន្ត្រីឃុំវេីនសៃ មេភូមិ និងប្រជាពលរដ្ឋ នៅភូមិអ៉ីទូប និងភូមិបាក់កែ ឃុំវេីនសៃ ស្រុកវេីនសៃ។

ជាលទ្ធផល៖ បានពិនិត្យស្ថានភាពការគំរាមកំហែងពីការខ្វះទឹកប្រើប្រាស់នៅទីតាំងជាក់ស្ដែង ចំណុចអណ្ដូងស្នប់ដែលកំពុងមានបញ្ហាសរុបចំនួន ០២ភូមិ ស្មើនឹង ០៥ទីតាំង(រីង ០១ទីតាំង មានទឹកគ្រប់គ្រាន់)។

សកម្មភាពចុះពិនិត្យនេះ មានគោលបំណងដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងដែលប្រជាពលរដ្ឋនៅមូលដ្ឋានកំពុងជួបប្រទះ និងណែនាំដល់អាជ្ញាធរស្រុក ឃុំ និងភូមិ ឱ្យយកចិត្តទុកដាក់ខ្ពស់ដោះស្រាយទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ចៀសវាងបណ្ដោយឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះធ្ងន់ធ្ងរពីការខ្វះទឹកប្រើប្រាស់នៅក្នុងមូលដ្ឋាន។

នាថ្ងៃដដែលនេះផងដែរ លោកអភិបាលរងខេត្ត បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ជាពិសេសជំនាញអភិវឌ្ឍន៍ជនបទ ចុះជួសជុលបន្ទាន់អណ្ដូងស្នប់ចំនួន ០១អណ្ដូង (ដោយជោគជ័យ) ស្ថិតនៅភូមិបាក់កែ និងជួយដោះស្រាយបញ្ហាអណ្ដូងស្នប់ដែលមានបញ្ហា សរុបចំនួន ០៤ទីតាំង នៅភូមិអ៉ីទូបនិងភូមិបាក់កែ ឃុំវេីនសៃ ស្រុកវេីនសៃ ដើម្បីជួយសម្រាលទុក្ខលំបាកនិងសេចក្ដីត្រូវការទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋសរុបចំនួន ០២ភូមិ ស្មើនឹង ៩៧គ្រួសារ។

ព្រមជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានប្រគល់វិទ្យុ សរុបចំនួន ១០គ្រឿង ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ជូនមេឃុំវេីនសៃ ដេីម្បីចែកជូនប្រជាពលរដ្ឋនិយមស្ដាប់វិទ្យុក្នុងភូមិអ៉ីទូប និងភូមិបាក់កែ ៕

អត្ថបទដែលជាប់ទាក់ទង