ឯកឧត្ដម ស្វាយ សំអ៊ាង ទទួលជួបសំណេះសំណាលជាមួយសប្បុរសជន និងទទួលមូលនិធិមនុស្សធម៌ ក្នុងឱកាសខួបទី១៦១ ដើម្បីអបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយសប្បុរសជន និងទទួលមូលនិធិមនុស្សធម៌ ក្នុងឱកាសខួបទី១៦១ ដើម្បីអបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ មានភាពធន់នឹងអាកាសធាតុ»។
សូមជម្រាបជូនថា សប្បុរសជនដែលបានឧត្ថម្ភថវិកាមានរាយនាមដូចខាងក្រោម៖
-ក្រុមហ៊ុនវារីអគ្គីសនីក្រោម២ បានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារ
-លោក គឹម ពិសិដ្ឋ ប្រធានមន្ទីរ និងមន្រ្តី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង បានឧបត្ថម្ភថវិកាចំនួន ៣,០០០,០០០រៀល
-ឯលឧត្តម ប៉ុន ចាន់គង់ អគ្គនាយករដ្ឋាករទឹក ស្ទឹងត្រែង បានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០រៀល។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម ស្វាយ សំអ៊ាង ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លោកជំទាវ ដែលមានរាយដូចខាងលើព្រមទាំងក្រុមគ្រួសារ ឬបុគ្គលិកទាំងអស់ ដែលបាននាំយកថវិកា មកជូនដល់សាខាក្នុងឱកាសនេះ សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា សម្រាប់សប្បុរសជននានាគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដោយផ្ទាល់ឬអាចទំនាក់ទំនងលេខទូរសព្ទខាងក្រោម ៖
១-ឯកឧត្ដម ស្វាយ សំអ៊ាង លេខទូរស័ព្ទ ០១២ ៩៥០ ៦៨៣
២-លោកស្រី សន សុខា លេខទូរស័ព្ទ ០៧១ ៩៤ ៩៩ ៩៩០
៣-លោក ខេង ទិត្យសីហា លេខទូរស័ព្ទ ០៩២ ៩៥៧ ៣៤៦
៤-លោក ម៉ែន គុង លេខទូរស័ព្ទ ០១២ ៤៦ ៩៤ ៩៣, ០៩៧ ៩១ ២៧ ០០០
៤-លោក សាយ ព្រលឹង លេខទូរស័ព្ទ ០១២ ៩៦១ ៧០៣, ០៩៧ ៧០៣ ៣០៣០ ៕