លោកជំទាវ ខៀវ សុផានី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិភាក្សាលើការត្រៀមរៀបចំ និងអនុវត្តការធ្វើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងការបរទេស
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ខៀវ សុផានី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំដែលមានការចូលរួមពីអគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋាន/នាយកដ្ឋានក្រោមឱវាទ។
កិច្ចប្រជុំបានពិភាក្សាលើការត្រៀមរៀបចំ និងអនុវត្តការធ្វើការពិនិត្យឡើងវិញ និងការធ្វើការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ដែលផ្តួចផ្តើមឡើងដោយគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់ដំណើរការការងាររបស់ក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងក្របខ័ណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន ដោយឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ៕