**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកវិនិយោគកូរ៉េ មើលឃើញកម្ពុជា ជាទិសដៅល្អជាងគេនៅអាស៊ានសម្រាប់ការវិនិយោគ

ភ្នំពេញ៖ ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា អ្នកវិនិយោគកូរ៉េ មើលឃើញកម្ពុជា ជាទិសដៅល្អជាងគេនៅអាស៊ានសម្រាប់ការវិនិយោគ។

ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់ បានលើកឡើងបែបនេះ នារាត្រីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ដំណើរអញ្ជើញទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ រយៈពេល៤ថ្ងៃ។

ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់ បានលើកឡើងយ៉ាងដូច្នេះថា៖ ជាការពិតក្រុមហ៊ុនកូរ៉េ បានចូលមកដាក់ទុនរកស៊ីនៅកម្ពុជា ជាយូរឆ្នាំមកហើយ ប្រហែលចុងទសវត្សរ៍៩០ ប៉ុន្តែយ៉ាងណាក៏ដោយយើងចង់បានរលកថ្មីនៃការវិនិយោគរបស់កូរ៉េនៅកម្ពុជា ដោយទាក់ទាញជាអាទិ៍គឺសហគ្រាសធុនតូច និងធុនមធ្យមរបស់កូរ៉េ ព្រមទាំងឧស្សាហកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់សម្រាប់បម្រើការនាំចេញដូចជា៖ ឧស្សាហកម្មបង្គុំ និងដំឡើងរថយន្ត, ឧស្សាហកម្មអេឡិចត្រូនិច ឬក៏ឧស្សាហកម្មបរិក្ខារអគ្គិសនី និងគ្រឿងម៉ាស៊ីនជាដើម។

ឯកឧត្តមបានបន្តថា មានមូលហេតុដែលធ្វើឱ្យថ្នាក់ដឹកនាំនយោបាយ និងធុរជននៅកូរ៉េ យល់ឃើញថាកម្ពុជា ជាប្រទេសអំណោយផលដល់ការបង្កើតវិនិយោគនៅពេលនេះ មានមូលហេតុច្រើនរួមមាន៖

ទី១. គ្រប់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ សុទ្ធតែបានព្យាករថានៅឆ្នាំ២០២៤នេះ កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា នឹងមានកម្រិតខ្ពស់ជាងគេក្នុងចំណោមបណ្ដាប្រទេសអាស៊ានទាំង១០ ឬអាចលើស៦ភាគរយ។

ទី២. វិនិយោគិនកូរ៉េ សុទ្ធតែបានថ្លែងប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូអមដំណើរ នាំគ្នាពោលសរសើរពលករខ្មែរថា ស្វិតស្វាញ ស្លូតបូត មានចរិតល្អ និងមិនសំចៃកម្លាំង។ ទន្ទឹមនេះ ចៅកែកូរ៉េក៏អាចយល់ឃើញថានៅកម្ពុជាមានប្រជាជនក្មេងដែលមានថាមពល ហើយក៏អាចជំរុញទាកទង់ទាក់ទាញពួកគាត់ឲ្យមកដាក់ទុនរកស៊ីនៅកម្ពុជា។

ទី៣. អ្នកវិនិយោគទុន ត្រូវការស្ថិរភាពនយោបាយ និងសន្តិភាពយូរអង្វែង គហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាស្គាល់ស្ថិរភាពនយោបាយពិតប្រាកដ ហើយសន្តិភាពអាចនឹងមានលក្ខណៈយូរអង្វែងច្រើនឆ្នាំតទៅមុខ។

ទី៤. ប៉ុន្មានឆ្នាំចុងក្រោយនេះហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបបានលេចចេញជារូបរាងនៅលើទឹកដីកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិថ្មីៗ ដូចជានៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ផ្លូវល្បឿនលឿន ហើយនាពេលខាងមុខគឺ ព្រែកជីកហ្វូណនតេជោ។

ទី៥. ក្នុងគ្រានេះទឹកដីកម្ពុជាត្រូវបានគ្របដណ្ដប់ដោយការចូលជាធរមានសឹងដំណាលគ្នានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ, អាស៊ាន-កូរ៉េ និង RZ ៕

អត្ថបទដែលជាប់ទាក់ទង