**រដ្ឋមន្រ្តីបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែ យកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ**អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ**IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព**លោក ថាក់ស៊ីន៖ ប្រទេសថៃគួរតែជំរុញឱ្យមានការអនុញ្ញាតឱ្យលេងល្បែងអនឡាញស្របច្បាប់**ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន បារីអេឡិចត្រូនិច និងក្មេងទំនើង**នគរបាលកំពុងបើកការស្រាវជ្រាវវែកមុខរកមេខ្លោង ដែលតែងតែដឹកកុមារាធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះចំនួន ៣គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំសិក្ខាសាលាថ្នាក់ជាតិស្តីពីការសិក្សា និងជ្រើសរើសទីតាំងអនុវត្តគម្រោង**ករណីក្រុមក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិនៅចំណុចមុខផ្សារច្បារអំពៅ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់**កំណើនឱកាសការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា**រដ្ឋមន្រ្តីសុខាភិបាល៖ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តពិនិត្យ និងរៀបចំផែនការ ពង្រីកការគ្របដណ្តប់ការគាំពារសុខភាពសង្គមដល់បុគ្គលគ្រប់រូប**សម្តេចតេជោ៖ គិតមកដល់ពេលនេះថ្នាក់ដឹកនាំរដ្ឋនៅក្នុងអាស៊ាន អ្នកដែលមានអាយុច្រើនជាងសម្តេច មានតែ ៣នាក់ប៉ុណ្ណោះ**សម្តេចប្រធានព្រឹទ្ធសភា ចោទសួរទៅឯកឧត្ដម គឹម ធា ថាផ្លូវទៅស្រុករមាសហែក ហេតុអ្វីក្រាលកៅស៊ូយូរម្ល៉េះ?**អភិបាលរងខេត្តកណ្តាល អញ្ជើញបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ចំនួន ២ភូមិ ស្មើនឹង ៣,០៨២ក្បាលដី ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង**សម្តេចតេជោ បង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ**ប.ស.ស នឹងចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ**កម្ពុជា-អ៊ីរ៉ង់ ​ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ទ្វេភាគីរវាងប្រទេសទាំងពីរ**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំគណៈកម្មការសិក្សាបទដ្ឋានបច្ចេកទេស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ សំណង់សិល្បការ្យ ប្រព័ន្ធទឹកស្អាត អនាម័យជនបទ ភូមិគំរូ និងសហគមន៍ជនបទ

សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅប្រាសាទសំបូរព្រៃគុក ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ។ ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ និងលោកជំទាវ, អ្នកឧកញ៉ា ទ្រី ភាព និងជំទាវឧកញ៉ា, លោក ម៉ក់ ហឺន និងភរិយា ព្រមទាំង ឯកឧត្តមលោកជំទាវក្រុមការងាររាជដ្ឋាភិបាល និងក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ដ្រីរាជការ សិស្សានុសិស្ស និងប្រជាពរដ្ឋយ៉ាងច្រើនកុះករ។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ថា ប្រជាពលរដ្ឋគ្រប់រូប អាចប្រារព្ធពិធីសាសនាទៅតាមជំនឿរៀងៗខ្លួន ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កត្តាសុខសន្តិភាពក៏បានក្លាយជាកត្តាជម្រុញនូវល្បឿននៃការអភិវឌ្ឍនផងដែរ តាមការយ: នៃការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា។ សម្តេច ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ គ្នាត្រូវចេះរួមសាមគ្គីគ្នា ថែរក្សានិងអភិរក្សប្រាសាទ បុរាណ ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ និងទុកសម្រាប់ជាការសិក្សាស្រាវជ្រាវដល់ កូនចៅជំនាន់ក្រោយៗទៀត។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រគ្រប់ជំនាន់ បុព្វបុរសកសាងប្រាសាទសំបូរព្រៃគុក​សូមតាមជួយបីបាច់ថែរក្សា និងប្រទាន ពរជ័យប្រគេនពរដល់ ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែ សេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា។ សូមឱ្យប្រទេសជាតិ រួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ មានទឹកភ្លៀងគ្រប់គ្រាន់ តាមរដូវកាល ទទួលបានទេសចរណ៍និងអ្នកវិនិយោគទុនកាន់តែកើនឡើង កសិផលទទួលបានទិន្នផលខ្ពស់ ដើម្បីជាកត្តាចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ជាតិ។ គួរំលឹកផងដែរថា ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភព លោកនេះ ត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចអនុម័ត បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩:៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Kraków ប្រទេសប៉ូឡូញ ហើយជាសម្បត្តិបេតិកភណ្ឌរូបីទី៣ដែរ បន្ទាប់ប្រាសាទអង្គរវត្ត (ឆ្នាំ១៩៩២) និងប្រាសាទព្រះវិហារ (ឆ្នាំ២០០៨) ៕

អត្ថបទដែលជាប់ទាក់ទង