សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ និងការដាំដុះបន្លែដំណាំផ្សេងៗក្នុងបរីជនបទ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ លោក ស៊ូ តារា អនុប្រធាន តាមការចាត់តាំងពី លោក មួង សូនី ប្រធានសហភាពអង្គការសង្គមស៊ីវិល បានចុះធ្វើការបណ្តុះបណ្តាលច្បាប់ ពាក់ព័ន្ធនឹងការការពារថែទាំងទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិករ និងការថែរក្សាការដាំដុះក្នុងបុរីជនបទដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
កម្មវិធីបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពី លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្តសៀមរាប លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី លោក នឹម សុវណ្ណ អភិបាលរងស្រុកបន្ទាយស្រី លោក សោម សាមេត អភិបាលរងក្រុងរុនតាឯកតេជោសែន និងលោក ទាវ សម ជំទប់ទី១ សង្កាត់រុនតាឯក។
កម្មវិធីបណ្តុះបណ្តាលនេះប្រព្រឹត្តទៅដោយក្តីសោមនស្សរីករាយ ការយកចិត្តទុកដាក់ក្នុងការទទួលបាននូវចំណេះដឹងរបស់ប្រជាពលរដ្ឋប្រកបដោយភាពស្និទ្ធស្នាលក្រៃលែង ៕