**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត

ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អញ្ជើញបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន


ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម៌ការនិងសាសនា អញ្ជើញជាអធិបតី ពិធីបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ,មន្រ្តីបច្ចេកទេសជំនាញក្រសួងមុខងារសាធារណៈ និងមន្រ្តីរបស់ក្រសួងធម៌ការនិងសាសនា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួង ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ការបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដែលបានធ្វើឡើងនាឱកាសនេះ មានការចូលរួមដោយមន្រ្តីបច្ចេកទេសជំនាញក្រសួងមុខងារសាធារណៈ ដូចនេះក្នុងនាមថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា សូមឲ្យថ្នាក់នាំនិងមន្រ្តីរបស់ក្រសួង ចូលរួមសហការនិងពិនិត្យទៅលើការងារនេះ ពិសេសមុខងារចាំបាច់មួយចំនួនឲ្យបានច្បាស់លាស់។

ឯកឧត្តម រដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ផងដែរ ចំពោះការពិនិត្យលើមុខងារនេះ ដោយសារតែគ្រប់ក្រសួងស្ថាប័ននីមួយៗមានការប្រតិបត្តិខុសៗគ្នា ដូចនេះសូមឯកឧត្តម លោកជំទាវថ្នាក់នាំ និងមន្រ្តីរាជការរបស់ក្រសួងធម្មការនិងសាសនា គ្រប់អង្គភាពទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ ពិនិត្យនិងសិក្សា បន្តតាមដានវិភាគឲ្យបានច្បាស់លាស់ និងត្រូវវិភាគតាមដានឲ្យបានចប់ត្រឹមសប្តាហ៍ទី៤នៃខែឧសភា ជាមួយមន្រ្តីបច្ចេកទេសជំនាញក្រសួងមុខងារសាធារណៈ លើមុខងារសំខាន់មួយចំនួនដូចជា ៖ មុខងារហួសសុពលភាព , មុខងារត្រួតស៊ីគ្នា, ឥឥមុខងារមួយចំនួនដែលមិនដំណើរការ ឬមុខងារមិនសមស្របទៅនិងបរិបទបច្ចុប្បន្ន និងមុខងារមួយចំនួនជាដើម ។

ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះក្រសួងធម្មការនិងសាសនាត្រូវអនុវត្តមុំ១នៅក្នុងចំណោមមុំទាំង៦ដែលរាជរដ្ឋាភិបាលបានដាក់ចេញឲ្យក្រសួង-ស្ថាប័ន អនុវត្តដើម្បីឲ្យមានតម្លាភាព លើកកម្ពស់ប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពនៃការបំពេញមុខងារនៅក្នុងការអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់។

នាឱកាសនេះ លោក លន គឹមហេង អគ្គនាយករដ្ឋនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញវិភាគលើមុខងារគួររក្សាទុក, មុខងារគួរមានការកែលម្អឡើងវិញ,មុខងារគួរលប់ចោល,មុខងារគួរផ្ទេរចេញដើម្បីឱ្យសមស្របទៅនិងគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ៕

អត្ថបទដែលជាប់ទាក់ទង