រដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាននឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកប្រព្រឹត្តបទល្មើសនានា ស្ថិតក្រោមសមត្ថកិច្ចខ្លួន ដោយមិនលើកលែងជាដាច់ខាត
ភ្នំពេញ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ក្រសួងនឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះអ្នកប្រព្រឹត្តបទល្មើសនានាស្ថិតក្រោមសមត្ថកិច្ចខ្លួនដោយមិនលើកលែងជាដាច់ខាតក្នុងនោះក៏នឹងដាក់មេធាវីការពាររាល់សំណុំរឿងផងដែរ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថាក្រសួងនឹងធ្វើការជាមួយសមត្ថកិច្ច ជាមួយគណៈ មេធាវីដើម្បីដាក់មេធាវីការពារក្រសួងរាល់បទល្មើសដែលជនល្មើសប្រព្រឹត្តិ។
ឯកឧត្តមបញ្ជាក់ថា៖”យើងនឹងអនុវត្តច្បាប់ដោយមិនលើកលែងជាដាច់ខាតចំពោះរាល់បទល្មើសនានាស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួនចំពោះបទល្មើសនានា ពិសេសនោះក្រមបរិ ស្ថានដែលនឹងដាក់ឲ្យអនុវត្តឆាប់ៗ និងលិខិតបទដ្ឋានគតិយុត្តិនានា ហើយ យើងខ្ញុំក៏បានស្នើ ទៅគណៈមេធាវីដើម្បី ដាក់មេធាវីកា រពារដែរ”។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថាក្រសួងនឹងអនុវត្តច្បាប់ឲ្យបាន១០០% និងជំរុញឲ្យមានការ អនុវត្តច្បាប់ផ្សេងៗទៀត ។ ជាងនេះក្រសួងនឹងធ្វើការសហការជាមួយអាជ្ញាធរដែនដី ក្នុងការ ទប់ស្កាត់រាលបទល្មើសនានាដែលមានកើតក្នុងដែនដីខ្លួន។ ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រីបានក៏បានឲ្យដឹងក្រសួងបរិស្ថាននឹងដាក់ដំណើរការ នូវប្រព័ន្ធអែប(APP) ដែលអាចឲ្យដឹងពីតំបន់អភិរក្សការពារនៅពេលខាងមុខនេះផងដែរ។
ឯកឧត្តមបញ្ជាក់ថាយើងនឹងដាក់ប្រព័ន្ធAPP យើងគ្រាន់តែចូលយើងនឹងដឹងថាតំ បន់នេះតំ បន់ការពារ យើងមិនគម្បីកាប់បំពាន់ឬឈូសឆាយមកធ្វើជាសកម្មភាពផ្ទាល់ខ្លួននោះទេ។ ក្នុងសន្នីសិទនោះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានឲ្យដឹងថានឹងខិតខំធ្វើការកៀរគររបស់ថវិការ ដើម្បីទិញដ្រូនឲ្យមន្ត្រីឧស្សាននុរក្សប្រើប្រាស់ក្នុងដែនដីខ្លួន សម្រាប់មើល ពីស្ថានភាពបទ ល្មើសនានាផងដែរ។
ឯកឧត្តមគូសបញ្ជាក់ថាពេលយើងផ្តល់ដ្រូនជូនពួកគាត់ គាត់អាចមើលឃើញបាន ឆ្ងាយនូវសកម្មភាពបទល្មើស អីញ្ចឹងទេយើងនឹងខិតខំស្វែងរកថវិការដើម្បីទិញជូនពួកគាត់ ដែលសកម្មភាពនេះនឹងជួយដល់ការពារធនធានធម្មជាតិយើងបាន។ លើសពីនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានឲ្យដឹងថាក្រសួងបរិស្ថាននឹងធ្វើការជាមួយអង្កការដៃគូរនានាក្នុងការចូលរួមអភិរក្ស ថែរក្សាធនធានធម្មជាតិដោយថតពីលើតាមរយៈ ប្រព័ន្ធផ្កាយ រណបដែលអាចទទួលបានរូបភាពនិងសកម្មភាពនានាក្នុងនោះរួមមានបទល្មើផងដែរ៕