**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ទេសរដ្ឋមន្រ្តី លី ធុជ៖ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់សកម្មភាពមីន ធានាឲ្យដំណើរការនៃការងារបោសសម្អាតមីនកាន់តែប្រសើរឡើង រហ័ស សុវត្ថិភាព តម្លៃទាប និងមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីតម្រូវការបច្ចេកវិទ្យាក្នុងការងារបោសសម្អាតមីន និងគ្រាប់។

សិក្ខាសាលានេះ ប្រព្រឹត្តិទៅក្រោមកិច្ចសហការរៀបចំដោយកម្មវិធីអភិវឌ្ឍន៍ និងស្រាវជ្រាវការបោសសម្អាតមីន មនុស្សធម៌ (HDR&D Program) នៃសហរដ្ឋអាមេរិក និងអាជ្ញាធរមីន ព្រមទាំងមានការចូលរួមពីលោកស្រី Aleks Zittle អនុប្រធានបេសកកម្មនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា, លោក Sean Burke កម្មវិធី HDR&D, តំណាងស្ថានទូតនៅកម្ពុជា, ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករដោះមីនជាតិ-អន្តរជាតិ។

ក្នុងសិក្ខាសាលានេះ លោក Sean Burke នាយកកម្មវិធី HDR&D បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងការគាំទ្រដល់ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ ក៏ដូចជាការរួមចំណែករបស់កម្មវិធី HDR&D ចាប់តាំងពីឆ្នាំ២០០៦ ក្នុងការគាំទ្រផ្តល់នូវសម្ភារបច្ចេកវិទ្យា សម្រាប់កិច្ចសហប្រតិបត្តិការដល់គ្រប់ប្រតិបត្តិករជាតិ-អន្តរជាតិនៅកម្ពុជា។

លោក Sean Burke បានទទួលស្គាល់នូវសមិទ្ធផលដ៏អស្ចារ្យរបស់កម្ពុជាសម្រាប់រយៈពេល ៥ឆ្នាំចុងក្រោយ លើវិស័យសកម្មភាពមីន ក្នុងនោះក៏មានការរួមចំណែកនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់សហរដ្ឋអាមេរិក ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ផងដែរ។

លោកបន្តទៀតថា ការរៀបចំសិក្ខាសាលានាថ្ងៃនេះ បានបង្ហាញពីប្តេជ្ញាចិត្កខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់សម្រាប់ការរាវរក និងកំទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌគ្រឿងផ្ទុះដទៃទៀត ជាពិសេសអាចកំណត់បានកាន់តែច្បាស់នូវប្រភេទសំណល់ជាតិផ្ទុះពីសង្រ្គាម។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការរៀបចំសិក្ខាសាលានេះ គឺបានបង្ហាញពីមិត្តភាព និងភាពជាដៃគូរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងនោះភាពជាដៃគូលើដំណើរការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដែលរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានរួមចំណែកថវិកាប្រមាណ ២០៨លានដុល្លារ ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា រួចមកហើយ។ ក្រៅពីនោះ សហរដ្ឋអាមេរិក ក៏បានគាំទ្រផ្តល់នូវសម្ភារបច្ចេកវិទ្យាទំនើបដល់មកកម្ពុជា ក្នុងការគោលដៅលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព សម្រាប់ការងារបោសសម្អាតមីន និងគ្រាប់ ដែលការបង្កើតបច្ចេកវិទ្យាបោសសម្អាតមីននេះ កម្មវិធី HDR&D បានជ្រើសយកប្រទេសកម្ពុជា ជាទីតាំងសម្រាប់ការសាកល្បង និងជាគោលដៅក្នុងការផលិតសម្ភារបច្ចេកវិទ្យាទាំងនេះ មុននឹងដាក់ឱ្យដំណើរការប្រើប្រាស់ទូទាំងពិភពលោក។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា បច្ចុប្បន្ននេះ វិស័យបច្ចេកវិទ្យាទំនើប បានដើរតួនាទីយ៉ាងសំខាន់លើគ្រប់វិស័យស្របនឹងសម័យឌីជីថល ដែលកំពុងប្រើប្រាស់ទូទាំងពិភពលោល។ ក្នុងនោះ ប្រទេសកម្ពុជា ជាប្រទេសឈានមុខគេ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ឯកឧត្តមទេសរដ្ឋមន្រ្តី ជឿជាក់ថា អ្នកដោះមីនកម្ពុជា ប្រមាណជាង៥,០០០នាក់ ដែលកំពុងបំរើបេសកកម្មនៅទីវាលផ្ទាល់ នឹងកាន់ទទួលបានសុខសុវត្ថិភាព និងលទ្ធផលល្អប្រសើរ។ ជាមួយនឹងការប្រើប្រាស់សម្ភារបច្ចេកវិទ្យាទំនើបនេះ នឹងធានាឲ្យដំណើរការនៃការងារបោសសម្អាតមីនឲ្យកាន់តែប្រសើរឡើង រហ័ស សុវត្ថិភាព តម្លៃទាប និងមានប្រសិទ្ធភាពខ្ពស់។

តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និងប្រជាជនសហរដ្ឋមន្រ្តី ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំ ហើយប្រទេសកម្ពុជា នៅតែបន្តត្រូវការគាំទ្រ និងរួមចំណែកពីសហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសជាមិត្តដទៃទៀត និងគ្រប់ដៃគូអភិវឌ្ឍន៍ លើវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ជឿជាក់យ៉ាងមុះមាំថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត យើងទាំងអស់នឹងអាចទទួលជោគជ័យក្នុងការដោះស្រាយបញ្ហាមីន ហើយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នឹងត្រូវបានកាត់បន្ថយជាអតិបរមា និងអាចឈានទៅលប់បំបាត់ចោលទាំងស្រុង នាពេលអនាគតដ៏ខ្លី ៕

អត្ថបទដែលជាប់ទាក់ទង