**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា

ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យសកម្មភាពការងារនៅតំបន់៣ ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ អមដំណើរដោយលោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងស្ទឹងសែន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤​ បានទៅត្រួតពិនិត្យសកម្មភាពអនុវត្តបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងផែនការប្រើប្រាស់កម្លាំងសរុបមធ្យោបាយសរុប វិធានការសរុប ក្នុងការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅតំបន់ខ្ទុមមួយដើម ជាប់ព្រំប្រទល់​ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង​ស្ថិតនៅក្នុងតំបន់៣ ជាប់មាត់បឹងទន្លេសាប ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោក ឆូយ កុសល់ អភិបាលរងក្រុងស្ទឹងសែន និងប្រធានទីបញ្ជាការស្រាលប្រចាំទិសខ្ទុមមួយដើម និងតំបន់គោកព្រះ បានរាយការណ៍អំពីសភាពការណ៍ទូទៅមួយចំនួន ស្ដីពីការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ។ កងកម្លាំងចម្រុះគ្រប់ស្ថាប័ន ដែលមានការពាក់ព័ន្ធ បានចេញ
ធ្វើសកម្មភាពល្បាតក្នុងភូមិសាស្ត្រទទួលខុសត្រូវជាប់ជាប្រចាំ ដោយបានធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ កុំឲ្យមានការរំលោភបំពានជាថ្មី ហើយជាលទ្ធផលក្នុងរយៈពេលអនុវត្តភារកិច្ចកន្លងទៅនេះ មិនមានប្រជាពលរដ្ឋធ្វើសកម្មភាពកាប់រៀនទន្ទ្រានជាថ្មីទៀតឡើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងកោតសរសើរដល់កងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់ ក្នុងបុព្វហេតុការពារគ្រប់គ្រងធនធានធម្មជាតិតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងផែនការប្រើប្រាស់កម្លាំងសរុបបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។
ទទួលបានជោគជ័យគួរជាទីមោទនៈ។

ឧក្អែកត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំភារកិច្ចចាំបាច់មួយចំនួន ដែលត្រូវ
អនុវត្ត ដោយត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយជូនប្រជាជនឲ្យបានយល់ជ្រួលជ្រាប កុំឱ្យពួកគាត់មានការកាប់ទន្ទ្រានយកដីរដ្ឋជាថ្មី នាំឱ្យប្រឈមមុខចំពោះផ្លូវច្បាប់ ដោយមិនមានការលើកលែងឡើយ ហើយជាមួយនោះដែរ កងកម្លាំងសរុបទាំងអស់ ត្រូវការពារ ទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន នូវការកាប់ទន្ទ្រានយកដីរដ្ឋ ដោយខុសច្បាប់ក្នុងតំបន់៣ ដែលជាតំបន់ហាមឃាត់ជាដាច់ខាត។

នៅក្នុងឱកាសត្រួតពិនិត្យសកម្មភាពការងារនេះ ឧត្តមសេនីយ៍ សោម ស៊ុន បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួនជូនដល់កម្លាំងសរុប ដែលកំពុងបំពេញភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់៣ ស្ថិតនៅក្នុងភូមិសាសន៍ក្រុងស្ទឹងសែន ខេត្តកំពង់ធំផងដែរ។

អត្ថបទដែលជាប់ទាក់ទង