ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ផលិត និងចែកចាយរូបភាពអាស អាភាស ទៅលើបណ្តាញសង្គមហ្វេសបុក
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួនក្រោយរត់គេចខ្លួនជិតមួយឆ្នាំក្នុងករណី ផលិត និងចែកចាយរូបភាព អាស អាភាស ទៅលើបណ្តាញសង្គមហ្វេសបុកកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ ។
ដោយអនុវត្តន៍បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងយោងបណ្ដឹងរបស់ឈ្មោះ ហ -ល -អ ភេទ ស្រី អាយុ៣៩ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០២៤ ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ ឡ ណ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយរត់គេចខ្លួនជិតមួយឆ្នាំ។
បច្ចប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕