សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យអគ្គលេខាធិការរង UN និងជាទីប្រឹក្សាពិសេសទទួលបន្ទុកការងារ បង្ការប្រល័យពូជសាសន៍ ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យ លោកស្រី Alice Wairimu Ndeeritu អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាទីប្រឹក្សាពិសេសទទួលបន្ទុកការងារបង្ការប្រល័យពូជសាសន៍ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។