**សកម្មភាពគ្រប់គ្រងការបញ្ចេញឧស្ម័នមេតានរបស់ប្រទេសចិនបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័នមេតានសកល**សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ អ្នកទិញផ្ទះ តម្លៃក្រោម ៧ម៉ឺនដុល្លារ គឺរួចពន្ធប្រថាប់ត្រា**ប្រមុខរាជរដ្ឋាភិបាល៖ ករណីវិវាទដីធ្លី មិនត្រូវអង្គុយចាំបក់ផ្សែង គឺត្រូវតែពន្លត់ភ្លើងជាបន្ទាន់**លោក Li Qiang ជួបសំណេះសំណាលជាមួយតំណាងសហគ្រាសដែលចូលរួមពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយបញ្ហារឿងផ្ទះបុរី បើដោះស្រាយមិនស្រួលទេ អាចនឹងក្លាយជារឿងនយោបាយ**នាយករដ្ឋមន្ត្រីកម្ពុជា៖ វិវាទបុរី ជារឿងថ្មី និងជាបញ្ហាដែលរសើបបំផុត ទាមទារឲ្យដោះស្រាយដោយមានភាពបត់បែន យោគយល់គ្នា និងភាពអំណត់**សម្ដេចបវរធិបតី៖ កំពង់ចាម ក្លាយជាខេត្តដំបូងគេ ដែលចុះបញ្ជីក្បាលដី ផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ និងស្ថាប័ននានា ចប់សព្វគ្រប់មុនគេ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីវិវាទដីធ្លី នឹងដោះស្រាយបញ្ចប់ឲ្យអស់ទាំងស្រុង ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីបញ្ហាដីធ្លី គឺជាបញ្ហាក្ដៅដែលទាមទារឲ្យមានការដោះស្រាយ ដោយប្រុងប្រយ័ត្នបំផុត**សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យមានការពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ វិស័យសំណង ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា**សម្តេចធិបតី គាំទ្រឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានដាក់ចេញនូវសមរភូមិការងារសំខាន់ៗរបស់ក្រសួងរៀបចំដែនដី**សម្ដេចតេជោ បញ្ជាក់ជាថ្មីថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA មិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងបីនោះទេ**នាយកប្រតិបត្តិនៃអង្គការ Halo Trust គាំទ្រចំពោះការកំណត់គោលដៅថ្មីរបស់កម្ពុជា គឺកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម**ក្រសួងការងារ បើកសិក្ខាសាលាស្តីពីការជំរុញភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនលើបរិវត្តកម្មនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាឲ្យទីបញ្ជាការស្រាលទាំង៦ ការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅក្នុងរដូវប្រាំងនេះ បានជាដាច់ខាត**ឧត្តមសេនីយ៍ឯក បណ្ឌិត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពី ការគ្រប់គ្រងការស្នាក់នៅ**អភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍**ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ

លោកជំទាវ គឹម សេដ្ឋានី ដឹកនាំកិច្ចប្រជុំមួយជាមួយគណៈប្រតិភូពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈចូលរួមសន្និសីទថ្នាក់តំបន់ ស្តីពី “សារះសំខាន់នៃការវិនិយោគលើការអភិវឌ្ឍកុមារតូច”

ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈចូលរួមសន្និសីទថ្នាក់តំបន់ ស្តីពី “សារះសំខាន់នៃការវិនិយោគលើការអភិវឌ្ឍកុមារតូច” (INVESTING IN ECD) ដែលគ្រោងរៀបចំពីថ្ងៃទី២៧-៣១ ខែឧសភា ឆ្នាំ២០២៤ នៅ ទីក្រុងប៉េណាំង ប្រទេស ម៉ាឡេស៊ី។

ការចូលរួមសន្និសីទថ្នាក់តំបន់ប្រចាំឆ្នាំ២០២៤ នេះ បានឆ្លុះបញ្ចាំងពីគំរូថ្មីមួយ និងភាពជាអ្នកដឹកនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានសម្របសម្រួលឱ្យមានការចូលរួមពីសំណាក់មន្ត្រីជំនាញនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ និងតំណាងវិស័យឯកជន សរុបចំនួន ២៤នាក់។

តាមរយៈព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ អ្នករៀបចំកម្មវិធីបានផ្តល់ស្តង់តាំងពិព័រណ៍មួយកន្លែងសម្រាប់កម្ពុជាដាក់តាំងបង្ហាញពីសមិទ្ធផលដែលយើងបានសហការអភិវឌ្ឍរួមគ្នាសម្រាប់ការគាំពារ និងអភិវឌ្ឍកុមារតូច និងមានតំណាងប្រតិភូយើងចូលរួមជាវាគ្មិនតាមប្រធានបទមួយចំនួនពាក់ព័ន្ធ៖ ១) ការអនុវត្តការងារគាំពារ និងអភិវឌ្ឍកុមារតូចបែបពហុវិស័យ ២) ការអនុវត្កញ្ចប់អប់រំមាតាបិតាសម្រាប់ការគាំពារ និងអភិវឌ្ឍកុមារតូច និង៣)តួនាទីរបស់ភ្នាក់ងារសុខភាពក្នុងសហគមន៍ក្នុងការជួយកុមារតូចមានការអភិវឌ្ឍយឺតយ៉ាវ។

ក្នុងឱកាសនោះលោកជំទាវ បានផ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍពាក់ព័ន្ធក្នុងការរួមចំណែកលើកកម្ពស់ការងារគាំពារ និងអភិវឌ្ឍកុមារតូច និងបានណែនាំគណៈប្រតិភូ ត្រូវត្រៀមកញ្ចប់សម្ភារះ និងឯកសារចាំបាច់ពាក់ព័ន្ធ ដើម្បីបានដាក់តាំងបង្ហាញនិងចែករំលែកដល់អ្នកចូលរួមដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់ការពាំពារ និងអភិវឌ្ឍកុមារតូចនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង