ក្រសួងមុខងារសាធារណៈ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពការងាររយៈពេល៩ខែរបស់ក្រសួង ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នៅថ្ងៃទី២៣ ឧសភា
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពការងាររយៈពេល៩ខែរបស់ក្រសួង ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។