សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម ង្វៀន ថាញ់មិន ដែលជាប់ឆ្នោតជាប្រធានរដ្ឋសភាវៀតណាម ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី១៥
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម ង្វៀន ថាញ់មិន ដែលត្រូវបានជាប់ឆ្នោតជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី១៥នៃរដ្ឋសភាវៀតណាម ។