ក្រសួងសាធារណការ បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពាន (ដីឥដ្ឋ-ថ្មគរ) ចំណុចតភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពាន (ដីឥដ្ឋ-ថ្មគរ) ដែលជាចំណុចតភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី៣ ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
កិច្ចប្រជុំនាឱកាសនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀតផងដែរ។
អង្គប្រជុំបានពិនិត្យពិភាក្សាយ៉ាងផុលផុស លើនីតិវិធីក្នុងការអនុវត្តការងារជាអាទិភាពមួយចំនួន សំដៅជំរុញឱ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពាន (ដីឥដ្ឋ-ថ្មគរ) អាចប្រព្រឹត្តទៅបានដោយរលូន ស្របតាមគោលការណ៍ណែនាំពីថ្នាក់ដឹកនាំ និងស្របតាមប្រតិទិនការងារដែលបានគ្រោងទុក៕