**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

រដ្ឋមន្ត្រីការពារជាតិ៖ ចិនយកចិត្តទុកដាក់លើការធ្វើទំនើបកម្មយោធារបស់កម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសកម្ពុជាបានមានប្រសាសន៍ថា វត្តមានមេបញ្ជាការ នៃកងទ័ពរំដោះប្រជាជនចិន ព្រមទាំង នាវា Qi Jiguang និង នាវា Jing Gangshan ដែលត្រូវបានបញ្ជូនមកចូលរួមធ្វើសមយុទ្ធនាគមាស ជាមួយកងទ័ពកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់ របស់រដ្ឋាភិបាលចិន លើការធ្វើទំនើបកម្មវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។

គួររម្លឹកថា កាលពីដើមខែឧសភា នាវា Qi Jiguang និង នាវា Jing Gangshan បានមកចូលចត នៅខេត្តព្រះសីហនុ ដោយគ្រោងនឹងបន្តទស្សនកិច្ច នៅកម្ពុជា រហូតដល់ពាក់កណ្តាលខែមិថុនា។

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី២១ ខែឧសភា ឯកឧត្តម នាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសកម្ពុជា បានប្រាប់ថា ថ្នាក់ដឹកនាំចិន និងនាយទាហានចិន រួមនឹង
នាវាទាំងពីរគ្រឿង ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ បង្ហាញពីវប្បធម៌ដ៏ល្អរវាងប្រទេសទាំងពីរ។ ក្នុងនាមក្រសួងការពារជាតិ ឯកឧត្តម បានលើកឡើងថា ឯកឧត្តមទន្ទឹងរង់ចាំពេលវេលានេះ ជាយូរមកហើយ ជាការប្រាស្រ័យ និងផ្លាស់ប្តូរផ្នត់គំនិតរួមគ្នា ស្របពេលដែលកម្ពុជាកំពុងធ្វើទំនើបកម្មវិស័យការពារជាតិ។ ការណ៍នេះបានបង្ហាញ
ពីការយកចិត្តទុកដាក់ពីរដ្ឋាភិបាលចិន ក្នុងការផ្តល់ជំនាញវិស័យការពារជាតិមកដល់កម្ពុជា បំពេញនូវឆន្ទៈ និង ផ្លែផ្កា មកដល់កម្ពុជា ខណៈដែលចិន គឺជាប្រទេសមានភាពទំនើបខ្លាំង លើវិស័យយោធា។

ឯកឧត្តម ទៀ សីហា បានប្រាប់ថា ឯកឧត្តមតាមដាន ជាប់ជាប្រចាំ នូវការធ្វើសមយុទ្ធនាគមាស លើកទី៦ នៅឆ្នាំ២០២៤នេះ។ ឯកឧត្តមបានសង្កេតឃើញ សម្ភារយោធាទំនើបៗ និងវត្តមាននាយទាហាន ទាហានចិន ទាំងជើងទឹក និងជើងគោក បានមកចូលរួមផ្តល់នូវពហុជំនាញ ហើយអាចជួយដល់កងទ័ពកម្ពុជា ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជាពិសេស ឃើញមាន Drone ឬ យន្តហោះគ្មានមនុស្សបើក និង ឆ្កែយន្តបំពាក់សព្វាវុធ ជាដើម។

ឯកឧត្តមបានគូសបញ្ជាក់ដែរថា រាល់ជំនួយរបស់ចិន ក្នុងវិស័យកងទ័ពកម្ពុជា គ្មានបំណងវាយប្រហារប្រទេសផ្សេងនោះទេ ព្រោះកម្ពុជាស្រលាញ់ សន្តិភាព ដែលជាឆន្ទៈស្នូលរបស់ថ្នាក់ដឹកនាំ។ ឯកឧត្តមបានបន្តថា កម្ពុជានិងចិនមានសមយុទ្ធរួមគ្នាច្រើនលើកមក ស្របតាមកិច្ចព្រមព្រៀង ក្នុងនោះ មានដូចជា «នាគមាស» ដែលជាសមយុទ្ធប្រពៃណី រវាងកងទ័ពប្រទេសទំាំងពីរ, មានសមយុទ្ធ «ទេវត្តាសន្តិភាព» និង សមយុទ្ធ «សន្តិភាព និងមិត្តភាព» ព្រមទាំង សមយុទ្ធផ្សេងៗទៀត ដែលទាំងនេះបង្ហាញពីទំនាក់ទំនងដ៏ល្អក្នុងវិស័យកងទ័ព ជាពិសេស ការផ្ទេរជំនាញពីចិន មកកម្ពុជា បង្កើនសមត្ថភាព ស្របតាមឆន្ទៈរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលចង់ឲ្យកងទ័ពកម្ពុជា មានជំនាញច្បាស់លាស់។

ឯកឧត្តមបានបន្តថា ចិនបានផ្តល់ជំនួយច្រើនដល់វិស័យកងទ័ព ស្របតាមការចង់បានរបស់កម្ពុជា ហើយពេលនេះ គឺជាដំណាក់កាល ដែលត្រូវរៀនជំនាញទំនើបកម្មយោធា ក្នុងសម័យថ្មីនេះ តាមរយៈសមយុទ្ធនាគមាស ឆ្នាំ២០២៤ ជាដើម។

គួរបបញ្ជាក់ថា កម្ពុជានិងចិនបាននិងកំពុងធ្វើសមយុទ្ធនាគមាស លើកទី៦ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ សមយុទ្ធនេះ ត្រូវបានបែងចែកជាពីរធំៗ គឺនៅលើគោក និង នៅលើទឹក៕

អត្ថបទដែលជាប់ទាក់ទង