**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

លោកជំទាវបណ្ឌិត ជា សិរី៖ ទោះបីរងសម្ពាធពីខាងក្រៅ ប្រព័ន្ធធនាគារកម្ពុជា នៅបន្តមានភាពរឹងមាំ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានអះអាងថា ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ បើទោះបីជាទទួលរងសម្ពាធពីកត្តាខាងក្រៅដោយទ្រព្យសកម្ម និងប្រាក់បញ្ញើរបស់ប្រព័ន្ធធនាគារបានបន្តកើនឡើង។

លោកជំទាវបណ្ឌិត ជា សិរីថ្លែងបែបនេះក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣” នៅមណ្ឌលសិក្សាបច្ចេកទេស ធនាគារកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

លោកជំទាវបណ្ឌិត ជា សិរី បានគូសរំលេចថា ស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភព លោកត្រូវបានវាយតម្លៃថាមានភាពធន់ បើទោះបីជាត្រូវប្រឈមនឹងការកើនឡើងនៃអត្រាការប្រាក់ និងកម្រិតខ្ពស់នៃអត្រាអតិផរ ណាសកលក៏ដោយ។ ក្នុងស្ថានភាពនេះ សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងក្នុងអត្រា ៥ភាគរយ ជាមួយនឹងកំណើនក្នុងល្បឿនខុស គ្នាតាម វិស័យ។ ទន្ទឹមនេះ អត្រាអតិផរណាបានថយចុះមកត្រឹម ២,១ភាគរយ ស្របតាមនិន្នាការអតិផរណាក្នុងតំបន់ និងការធ្លាក់ថ្លៃប្រេង នៅ លើទីផ្សារអន្តរជាតិ។

លោកជំទាវបណ្ឌិត បានបន្តថា ការបង្កើនអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក បានធ្វើឱ្យតម្លៃប្រាក់ដុល្លារអាមេរិកកើន ថ្លៃធៀប នឹងរូបិយប័ណ្ណជាច្រើននៅលើទីផ្សារអន្តរជាតិ ប៉ុន្តែសម្ពាធមកលើប្រាក់រៀលត្រូវបានគ្រប់គ្រង ដែលធ្វើឱ្យអត្រាប្តូរប្រាក់មានស្ថិរភាព តាមរយៈការផ្គត់ផ្គង់រូបិយវត្ថុក្នុងកម្រិតសមស្រប, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយ វត្ថុផ្សេងៗប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិរក្សាបានក្នុងកម្រិតសមស្រប ដែលអាចធានាការ នាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់បានប្រាំពីរខែខ្ពស់ជាងកម្រិតអប្បបរមាបីខែ ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។

លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់ថា ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ ទោះបីជាទទួលរងសម្ពាធពីកត្តាខាងក្រៅ ដោយទ្រព្យសកម្មនិងប្រាក់បញ្ញើរបស់ប្រព័ន្ធធនាគារបានបន្តកើនឡើង។ ប៉ុន្តែ ការងើបឡើងទន់ខ្សោយនៃវិស័យមួយចំនួន និងការកើនឡើងនៃអត្រាការប្រាក់បានបណ្តាលឱ្យតម្រូវការឥណទានថមថយ ទន្ទឹមនឹងការបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់របស់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការផ្តល់ឥណទាន បានធ្វើឱ្យកំណើនឥណទានថយចុះមកនៅអត្រាមួយខ្ទង់ជាលើកដំបូង ក្នុងរយៈពេលជាង ពីរទសវត្សរ៍ចុងក្រោយ។

លោកជំទាវបន្តថា ទោះយ៉ាងណា កំណើនអត្រាការប្រាក់ក៏បានធ្វើឱ្យប្រាក់បញ្ញើកើនឡើងខ្ពស់រហូតដល់ ១៣ភាគរយ ក្នុង ឆ្នាំ២០២៣។ នៅក្នុង ប្រព័ន្ធធនាគារបច្ចុប្បន្ន ទ្រព្យសកម្មរបស់ធនាគារពាណិជ្ជមានចំនួនជាង ៩១ភាគរយនៃទ្រព្យសកម្មសរុប បន្ទាប់ពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដ៏ធំមួយ បានរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានធនាគារមួយកាលពីឆ្នាំមុន ដែលនេះគឺជាផ្នែក មួយនៃ កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងភាពធន់របស់ប្រព័ន្ធធនាគារ។

លោកជំទាវ បានបន្តដោយការក្រើនរំលឹកថា យើងត្រូវតែបន្តមាន ភាព ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះភាពទន់ខ្សោយនៃ វិស័យ អចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍ថ្លៃលំនៅឋាននៅក្នុងឆមាសទី២ ឆ្នាំ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរវិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យនេះ។ ក្នុងស្ថានភាពនេះ ដើម្បីគ្រប់គ្រងហានិភ័យ នៅក្នុងវិស័យ អចលនទ្រព្យ ព្រមទាំងកាត់បន្ថយ និងចៀសវាងផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុមកលើស្ថិរភាពហិរញ្ញវត្ថុ អាជ្ញាធរ ពាក់ព័ន្ធទាំងអស់ នឹងត្រូវ បន្ត ចូលរួម តាមដាននិងត្រួតពិនិត្យដោយហ្មត់ចត់ពីហានិភ័យក្នុងវិស័យ និងហានិភ័យប្រទាក់ក្រឡា នៃវិស័យ អចលនទ្រព្យ។

យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំ ២០២៣ របស់ធនាគារនៃកម្ពុជា ដែលបានចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ បានឱ្យដឹងថា ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន ធនាគាពាណិជ្ជ ៥៨ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨៣ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ គ្រឹះស្ថានឥណទានជនបទ ១១៤ អ្នកដំណើរការតតិយភាគី ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៣ ក្រុមហ៊ុនចែករំលែកប្រព័ន្ធព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៥ និងអាជីវកម្មប្តូរប្រាក់ ២ ៩២៨។

របាយការណ៍ដដែលបានឱ្យដឹងថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៩,០ភាគរយដល់ ៣៤៥,១ ទ្រីលានរៀល (៨៤,៥ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះឥណទានអតិថិជន បានកើនឡើង ៥,០ភាគរយដល់ ២៣៦,២ ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក)។ ជាមួយគ្នានេះ ប្រាក់បញ្ញើអតិថិជនមានកំណើន ១៣,៩ភាគរយ ដល់ ១៩៧,២ ទ្រីលានរៀល (៤៨,៣ ប៊ីលានដុល្លារអាមេរិក) និងដើមទុនមានកំណើន ៥,៣ភាគរយដល់ ៦៦,៧ ទ្រីលានរៀល (១៦,៣ ប៊ីលានដុល្លារអាមេរិក)៕

អត្ថបទដែលជាប់ទាក់ទង