ថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង អញ្ចើញចុះសួរសុខទុក្ខ និងនាំយកថវិកាជូនដល់ សមាជិកក្រុមប្រឹក្សាឃុំសន្តិភាព និងជំទប់ទី១ឃុំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត
ភ្នំពេញ៖ ដោយមានក្តីបារម្មណ៍ និងការយកចិត្តទុកដាក់តែងតែមានជានិច្ចចំពោះមន្ត្រីក្រោមឱវាទ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាប្រគល់ជូនដល់ សមាជិកក្រុមប្រឹក្សាឃុំសន្តិភាព និងជំទប់ទី១ ឃុំសន្តិភាព ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
សូមជម្រាបជូនថា ថវិកាដែលបានប្រគល់ជូនរួមមាន៖
១. លោក បាំង ច្រេះ សមាជិកក្រុមប្រឹក្សាឃុំសន្តិភាព ថវិកាចំនួន ២,១០០,០០០រៀល (ក្នុងនោះថវិការបស់ឯកឧត្តម ស្វាយ សំអ៊ាង ចំនួន ៤០០,០០០រៀល, ថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន ២០០,០០០រៀល និងថវិការបស់គណបក្សខេត្ត ចំនួន ១,៥០០,០០០រៀល ) ។
២. លោក ទី ខាំគីន ជំទប់ទី១ ឃុំសន្តិភាព ថវិកាចំនួន ២,១០០,០០០រៀល ( ក្នុងនោះថវិការបស់ឯកឧត្តម ស្វាយ សំអ៊ាង ចំនួន ៤០០,០០០រៀល, ថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន ២០០,០០០រៀល និងថវិការបស់គណបក្សខេត្ត ចំនួន ១,៥០០,០០០រៀល)។
ចំពោះអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ០៩គ្រែ ត្រូវបានឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឧបត្ថម្ភថវិកា ក្នុងមួយគ្រែ ថវិកាចំនួន ៥០,០០០រៀល ផងដែរ។
ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់ដែលតែងតែយកចិត្តទុកដាក់ និងបារម្មណ៍អំពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ ឯកឧត្តមតែងតែឆ្លៀតពេលជាប្រចាំទោះជាថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃឈប់សម្រាកក្តី ក៏ឯកឧត្តមឆ្លៀតពេលដេីម្បីចុះមេីល និងសួរសុខទុក្ខដោយផ្ទាល់ ដេីម្បីឲ្យបានឃេីញច្បាស់អំពីស្ថានភាពជាក់ស្តែង ជាពិសេសគឺការចុះសួរសុខទុក្ខដោយផ្ទាល់នេះ គឺជាឱសថដ៏ស័ក្តសិទ្ធដែលបានលេីកទឹកចិត្តដ៏ខ្លាំងក្លាដល់មន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺផងដែរ។ ម្យ៉ាងវិញទៀតតាមការសង្កេតរបស់ក្រុមការងារបានឃេីញថាមន្ត្រីទាំងឡាយដែលបានឯកឧត្តមចុះសួរសុខទុក្ខដោយផ្ទាល់ គាត់បានបង្ហាញអារម្មណ៍ក្តុកក្តួល រំភេីប ស្ទេីរតែទប់ទឹកភ្នែកមិនបាន ព្រោះតែក្តីរីករាយខ្លាំងដោយបានឃេីញថ្នាក់ដឹកនាំចំណាយពេលចុះសួរសុខទុក្ខមន្ត្រីរបស់ខ្លួនដល់មន្ទីរពេទ្យ និងគេហដ្ឋានដោយផ្ទាល់បែបនេះ។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញេីរដល់មន្ត្រីក្រោមឱវាទទាំងអស់ត្រូវឆ្លៀតពេលទៅសួរសុខទុក្ខមិត្តរួមការងារ ដេីម្បីជាលេីកទឹកចិត្ត កុំឲ្យមានពាក្យនិយាយថា ពេលមន្ត្រីនៅមានកម្លាំងប្រេីគាត់ដេីម្បីបម្រេីប្រជាពលរដ្ឋ និងអង្គភាព ពេលគាត់ឈឺបែរជាគ្មាននរណាម្នាក់យកចិត្តទុក្ខដាក់ ឬមកសួរសុខទុក្ខគាត់ឡេីយ ៕