សហភាពអង្គការសង្គមស៊ីវិល ចេញសេចក្ដីថ្លែងការណ៍ អំពីការចុះសិក្សាស្រាវជ្រាវការពិតចំពោះការចោទប្រកាន់របស់យុវជនមួយក្រុមថារោងចក្រឱសថចិន បង្កផលប៉ះពាល់ដល់បរិស្ថាន
ភ្នំពេញ៖ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សហការសង្គមស៊ីវិល និងបណ្ដាអង្គការសមាគម បានចុះសិក្សាត្រួតពិនិត្យជាក់ស្ដែងនៅរោងចក្រ ដែលមានយុវជនមួយក្រុមចោទថារោងចក្រនេះធ្វើឲ្យមានផលប៉ះពាល់បរិស្ថានដល់ស្ទឹងសង្កែ ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា វីដេអូយុវជនមួយក្រុមបានចោទរោងចក្រ និងរដ្ឋាភិបាលថាទុកច្បាប់ដូចជាក្រដាស់នោះគឺយកវីដេអូចាស់ៗមកបង្កើតរឿងថ្មី ដោយមិនបានសិក្សាអំពីវឌ្ឍនភាពចំណាត់ការរបស់ក្រសួងបរិស្ថានទៅលើក្រុមហ៊ុនឡើយ។ តាមការចុះទៅ ឃើញថារោងចក្របានកែតម្រូវរៀបចំតាមស្តង់ដារ និងអនុវត្តតាមការណែនាំរបស់ក្រសួងបរិស្ថាន និងគោរពតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។
សហភាពអង្គការសង្គមស៊ីវិល ក៏សូមអំពាវនាវយុវជនចូលរួមថែរក្សាសន្តិភាព និងដើម្បីការអភិវឌ្ឍជាតិ ធ្វើកិច្ចការប្រកបដោយកិត្តិបណ្ឌិត និងមានការសិក្សាស្រាវជ្រាវច្បាស់លាស់ក្នុងការដោះស្រាយបញ្ហារួមរបស់ប្រទេសជាតិ ៕