**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បង្ហាញភាពសុទិដ្ឋិនិយមរបស់កម្ពុជា ក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងគ្រោងបង្កើតយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»**មនុស្សជាង ៣៧០០០នាក់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅម៉ាឡេស៊ី ត្រូវបានជម្លៀសចេញទៅទីទួលមានសុវត្ថិភាព**អ៉ីរ៉ង់ ស្វាគមន៍បទឈប់បាញ់អ៉ីស្រាអែល-ហេសបូឡា ប៉ុន្តែរក្សាសិទ្ធិក្នុងការសងសឹក**រដ្ឋមន្រ្តីការពារជាតិចិន កំពុងត្រូវបានស៊ើបអង្កេតពីបទពុករលួយ ខណៈជោគវាសនាកំពុងស្ថិតក្នុងភាពស្រពេចស្រពិល**លោក ដូណាល់ ត្រាំ និងប្រធានាធិបតីម៉ិកស៉ិក ព្រមព្រៀងគ្នាដើម្បីបញ្ឈប់ការធ្វើចំណាកស្រុក មកកាន់សហរដ្ឋអាមេរិក**ក្រសួងបរិស្ថាន ចាប់ផ្តើមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ ដើម្បីបង្កើនភាពស្អាត**រុស្ស៊ី ព្រមានសហរដ្ឋអាមេរិក ជុំវិញការដាក់ពង្រាយមីស៊ីល នៅក្នុងប្រទេសជប៉ុន**ប្រមុខការទូតកម្ពុជា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច នៅចិន រយៈពេល៤ថ្ងៃ**កាសែត The Economist៖ ទាហានអ៊ុយក្រែន រហូតដល់កន្លះលាននាក់ ត្រូវបានសម្លាប់ ក្នុងជម្លោះ ដែលកំពុងបន្តជាមួយរុស្ស៊ី**រដ្ឋបាលខេត្តស្ទឹងត្រែង ប្រគល់រថយន្ត Mini-Bus ដល់ពន្ធនាគារខេត្ត ដើម្បីប្រើប្រាស់ក្នុងការបម្រើសេវា និងអនុវត្តមុខងារ**ប្រធានាធិបតីអាមេរិកជាប់ឆ្នោត តែងតាំងឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Keith Kellogg ជាបេសកជនពិសេសស្វែងរកសន្តិភាពអ៊ុយក្រែន**សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគប្រគេនព្រះសង្ឃ ៥៥អង្គ នៅវត្តក្តីអណ្ដែត ក្នុងក្រុងស្ទឹងសែន**ទេសរដ្ឋមន្ត្រី លី ធុជ ជួបពិភាក្សាជាមួយអគ្គលេខាធិការនៃសហភាពអន្តរសភា ដើម្បីពង្រឹងភាពជាដៃគូសម្រេចបាន នូវគោលដៅនៃអនុសញ្ញាអូតាវ៉ា**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**លោកជំទាវ លឹម រស្មី ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ឯកឧត្តម ងួន រតនៈ ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា មានវិស័យដឹកជញ្ជូន និងឡូជីស្ទីក

ក្រសួងសេដ្ឋកិច្ច បន្តប្រឹងប្រែងបញ្ជ្រាបចំណេះដឹង និងផ្សព្វផ្សាយច្បាប់ ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ) នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកទី៤ ស្តីពី «ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)» និង «នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (SOP for PPP Projects)» ក្រោមអធិបតីភាពឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សិក្ខាសាលាផ្សព្វផ្សាយនេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, តំណាងដៃគូអភិវឌ្ឍន៍, ស្ថាប័នហិរញ្ញវត្ថុ, ក្រុមហ៊ុនទីប្រឹក្សាក្នុងវិស័យវិនិយោគសាធារណៈ, ក្រុមហ៊ុនមេធាវី, ក្រុមហ៊ុនធានារ៉ាប់រង, ក្រុមហ៊ុនជាតិ និងអន្តរជាតិពាក់ព័ន្ធ និងវិស័យឯកជនផ្សេងទៀត ដែលមានអ្នកចូលរួមសរុបចំនួន ២០០នាក់។

បន្ថែមពីនេះ សិក្ខាសាលាផ្សព្វផ្សាយលើកទី៤ នេះ មានការរៀបចំនូវកិច្ចពិភាក្សាក្រោមប្រធានបទ «គម្រោងអនុវត្តប្រតិបត្តិការ និងការថែទាំកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពតតាមយន្តការ PPP» ក្រោមការសម្របសម្រួល ដោយអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន (អ.រ.ជ) ជាមួយតួអង្គសំខាន់ៗនៅក្នុងវិស័យផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសេដ្ឋកិច្ច បានរៀបចំ និងដាក់ឱ្យប្រើសទ្ទានុក្រមស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន (Lexicon for Public-Private Partnerships) ដែលមាន ២ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស ដើម្បីពន្យល់លម្អិតអំពីខ្លឹមសារនៃពាក្យគន្លឹះនីមួយៗ នៅក្នុងយន្តការ PPP ជាពិសេសវាក្យសព្ទក្នុងច្បាប់ស្ដីពី PPP និង SOP for PPP Projects។

ក្នុងឱកាសនេះ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ បានថ្លែងថា នេះជាលើកទី៤ ហើយ ដែល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំនូវសិក្ខាសាលាផ្សព្វផ្សាយពាក់ព័ន្ធនឹងច្បាប់ស្តីពី PPP និង SOP for PPP Projects ក្នុងគោលបំណងបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP ឱ្យបានយល់ដឹងអំពីក្របខ័ណ្ឌនៃការអនុវត្តគម្រោង PPP ឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនៅកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ក្នុងការគាំទ្រការធ្វើពិពិធកម្ម និងកំណើនសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្របខ័ណ្ឌ PPP គឺមានលក្ខណៈពេញលេញ និងទទួលបានការវាយតម្លៃខ្ពស់ពីរាជរដ្ឋាភិបាល ហើយមានគោលបំណងលើកកម្ពស់ការគ្រប់គ្រង យន្តការ PPP ក្នុងការរៀបចំ និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងគម្រោងសេវាសាធារណៈនៅកម្ពុជា។ ដើម្បីជំរុញការអនុវត្តយន្តការ PPP សម្រាប់ការអភិវឌ្ឍ និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសេវាសាធារណៈនៅកម្ពុជា, ច្បាប់ស្តីពី PPP នេះក៏ត្រូវបានគិតគូរ និងរៀបចំលើមូលដ្ឋាន នៃការបំពេញគ្នាទៅវិញទៅមកជាមួយច្បាប់ស្តីពីវិនិយោគនៃកម្ពុជា រួមជាមួយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា អ.រ.ជ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីច្បាប់ស្តីពី PPP និង SOP for PPP Projects ចំនួន ៣ លើករួចមកហើយ ដែលលើកទី១ ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២, លើកទី២ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣, និងលើកទី៣ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងន័យនេះដើម្បីបន្តជំរុញយន្តការ PPP និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនថ្នាក់ដឹកនាំមន្រ្តីរាជការទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP ឱ្យបានយល់ដឹងអំពីក្របខ័ណ្ឌនៃការអនុវត្តគម្រោង PPP កាន់តែរឹងមាំ, ក.ស.ហ.វ បានគ្រោងរៀបចំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលស្ដីពី PPP ជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ថា ច្បាប់ស្ដីពី PPP និង SOP for PPP Projects រួមចំណែកដល់ការបង្កើតនូវក្របខ័ណ្ឌដ៏រឹងមាំសម្រាប់គ្រប់គ្រងយន្តការ PPP នៅកម្ពុជា ហើយក៏បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តបង្កើនចំណេះដឹងអំពី PPP ដើម្បីរួមចំណែកក្នុងការពង្រឹងក្របខ័ណ្ឌ PPP នៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង