**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំប្រទេសកម្ពុជា**គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការតភ្ជាប់ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក**ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងសមាគមខ្មែរខេត្តហ្គីហ្វឺ រៀបចំកម្មវិធីបុណ្យភ្ជុំបិណ្ឌខេត្តហ្គីហ្វឺ ជាមួយបងប្អូនខ្មែរ**រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងស្តីពីការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកថវិកា ១០លានរៀល រួមជាមួយអំណោយមនុស្សធម៌មួយចំនួនទៀតផ្តល់ជូនស្ត្រីម្នាក់មានជំងឺដុំគីសសុដន់ធ្ងន់ធ្ងរ**រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន**អភិបាលខេត្តស្ទឹងត្រែង ចុះជួបសំណេះសំណាល និងចែកកង់ និងសម្ភារៈសិក្សា ដល់សិស្សានុសិស្សដែលមានផ្ទះនៅឆ្ងាយពីសាលារៀន ចំនួន ២០០នាក់**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី២២**អភិបាលខេត្តពោធិ៍សាត់៖ វិស័យអប់រំ គឺជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ដែលជាមូលដ្ឋានមិនអាចខ្វះបានរបស់ប្រទេសជាតិ**អ្នកនាំពាក្យក្រសួងការបរទេស ប្រកាសទាត់ចោលនូវរាល់ការប៉ុនប៉ងធ្វើការបកស្រាយករណីការបិទការិយាល័យ ស្ថានទូតស៊ុយអែត នៅរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យគោលដៅនយោបាយ**មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េប្រចាំកម្ពុជា**ហ្វីលីពីន​ប្តេជ្ញា​រក្សា​វត្តមាន​នៅ​តំបន់​ច្រាំងថ្មចោទ​នៅ​សមុទ្រ​ចិន​ខាងត្បូង**ស្នងការខេត្តក្រចេះ ប្រាប់ដល់ប្រជាពលរដ្ឋ ធ្លាប់បាត់ម៉ូតូ ឬរថយន្ដ សូមទៅពិនិត្យមើលដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ**ឯកឧត្តម សេង ឈួន ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ក្នុងឆ្នាំ២០២៤ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវក្រាលកៅស៊ូ DBST និងផ្លូវបេតុងចំនួន ៤ខ្សែ ស្ថិតនៅស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នូវការបាត់បង់អាយុជីវិត និងរងរបួសប្រជាជនជាច្រើន ដោយសារព្យុះ ទីហ្វុង យ៉ាហ្គី**ឯកឧត្តម កត្តា អ៊ន៖ រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់ លើការដំឡើងប្រាក់ឈ្នួលនិងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិត**ក្រុមការងារចុះធ្វើអត្តសញ្ញាណប័ណ្ណចល័ត នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្សានុសិស្ស**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកនូវសមានទុក្ខជូននាយករដ្ឋមន្ត្រីថៃ ចំពោះសោដនាកម្ម ការបាត់បង់អាយុជីវិត និងរងរបួសពលរដ្ឋជាច្រើន ដែលបណ្ដាលមកពីព្យុះកំណាច ទីហ្វុង យ៉ាគី**លោកយាយ អាយុ១០៦ឆ្នាំ រស់នៅជួបការលំបាកខ្លាំង ក្នុងក្រុងពោធិ៍សាត់ ទទួលបានផ្ទះមួយខ្នង ពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត

សម្តេចតេជោ ស្នើឲ្យបរទេសរៀនសូត្រ ពីការប្រយុទ្ធប្រឆាំងរបបប្រល័យពូជសាសន៍នៅកម្ពុជា ពិសេសរៀនសូត្រពីកំហុស ដែលបានគាំទ្រមេដឹកនាំរបបប្រល័យពូជសាសន៍

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យបរទេសរៀនសូត្រពីការប្រយុទ្ធប្រឆាំងនឹង របបប្រល័យពូជសាសន៍នៅកម្ពុជា ជាពិសេសរៀនសូត្រពីកំហុស ដែលបានគាំទ្រមេដឹកនាំរបបប្រល័យពូជសាសន៍ ។

ក្នុងសន្និសីទស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នាថ្ងៃទី២២ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីរក្សាបាននូវសុខសន្តិភាព និងស្ថេរភាព គឺត្រូវប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ កាត់បន្ថយគម្លាតសង្គម បង្កើតការងារជូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាផ្សេងៗទៀត។

សម្តេចតេជោ បានថ្លែងថា យើងត្រូវតែយកចិត្តទុកដាក់លើនយោបាយ «ចុងខ្សែពីរនៃចំណងមួយ» គឺចុងខ្សែម្ខាង គឺសន្តិភាព និងចុងម្ខាងទៀត គឺការអភិវឌ្ឍន៍ ដើម្បីធានាដល់ការអភិវឌ្ឍ​ និងការរក្សាសុខសន្តិភាព។

សម្តេចបានរំលឹកថា រាល់ពេលសម្តេចជួបជាមួយមិត្តភក្តិប្រទេស សម្តេចតែងរំលឹកពួកគេកុំឱ្យប្រព្រឹត្តកំហុសលើកទី៣លើប្រទេសកម្ពុជា ដែលកំហុសទី១ គឺការគាំទ្រការធ្វើរដ្ឋប្រហាររបស់ លន់ នល់, កំហុសទី២ គឺការទទួលស្គាល់របបខ្មែរ​ក្រហម​ឱ្យអង្គុយនៅអង្គការសហប្រជាជាតិរយៈពេល១២ឆ្នាំ ហើយមកធ្វើបាបអ្នកដែលប្រឹងប្រែងរស់ងើបចេញពីរបបខ្មែរក្រហម ដូច្នេះសុំកុំសាងកំហុសលើកទី៣លើទឹកដីកម្ពុជា។ សម្តេចតេជោ បានថ្លែងថា បើអន្តរជាតិធ្វើដាក់របប លន់ នល់ ដូចធ្វើដាក់របបយោធារបស់មីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន ប្រហែលជាបញ្ហានៅកម្ពុជាមិនរីករាលដាលធំនោះទេ។

ជាមួយនឹងការប្រកាសបិទនូវសន្និសីទ ស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស ដើម្បីការអភិវឌ្ឍប្រទេសយើងឲ្យកាន់តែរីកចម្រើន យូរអង្វែងតទៅមុខទៀត ៕

អត្ថបទដែលជាប់ទាក់ទង