**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ**ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី**ឯកឧត្ដម ប៉ែន បូណា៖ បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ

ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងសន្និសីទ ស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នៅអតីតសាលាក្តីខ្មែរក្រហម ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងសន្និសីទស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ ដែលត្រូវបានផ្សព្វផ្សាយជាសកលអំពីដំណើរការនៃសាលាក្តីខ្មែរក្រហមអស់រយៈពេល ១៦ឆ្នាំ ព្រមទាំងភារកិច្ច និងសកម្មភាពការងារសំខាន់ៗ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលបានអនុវត្តក្រោយដំណើរការនៃសវនាការសាលាក្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សម្ដែងនូវក្តីរីករាយអញ្ជើញបានចូលរួមពិធីបិទសន្និសីទស្តីពីកម្ពុជាដែលអនាគតគ្មានអំពើប្រល័យពូជសាសន៍ នៅក្នុងយុត្តិតេជោ ប្រហែលជាអតីតសាលាក្តីខ្មែរក្រហមនេះ។ សម្តេចតេជោ បានបន្តថា សាលយុត្តិតេជោ ជាទីតាំងដ៏មានសារៈសំខាន់បង្ហាញពីការប្រឹងប្រែងរបស់កម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍។ មូលហេតុដែលសម្រេចយកទីតាំងបញ្ជាការដ្ឋានកងទ័ពជើងគោក ធ្វើជាកន្លែងជំនុំជម្រះមេដឹកនាំខ្មែរក្រហម ព្រោះតែការគិតគូរជាចម្បងទៅលើសុវត្ថិភាពពិរុទ្ធជនដែលជាអតីតមេដឹកនាំខ្មែរក្រហម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ទីតាំងនេះពីមុនស្ថិតនៅលើទឹកដីខេត្តកណ្តាល ដូច្នេះគឺមិនត្រូវតាមកិច្ចព្រមព្រៀងជាមួយអង្គការសហប្រជាជាតិនោះឡើយ អាស្រ័យហេតុនេះ សម្តេចក៏បានសម្រេចចុះហត្ថលេខាកាត់យកដីនេះចូលក្នុងរាជធានីភ្នំពេញ តែពេលបច្ចុប្បន្ននេះស្ថិតនៅក្នុងទីក្រុងភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា មេរៀនសម្រាប់កិច្ចការពារ និងប្រយុទ្ធប្រឆាំងអំពើប្រល័យពូជសាសន៍មិនមែនសម្រាប់តែប្រជាជនកម្ពុជានោះទេ គឺសម្រាប់សហគមន៍អន្តរជាតិផងដែរ។ សម្តេចតេជោបានឯកភាពទាំងស្រុងជាមួយទស្សនៈរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា ប្រជាជនកម្ពុជា ត្រូវមានការឯកភាពគ្នាជាធ្លុងលើតភាពប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលាក្តីខ្មែរក្រហម និងការជំនុំជម្រះមេដឹកនាំខ្មែរក្រហម គឺជាការផ្តល់យុត្តិធម៌មួយជូនពលរដ្ឋកម្ពុជា ហើយសម្តេច និងពលរដ្ឋខ្មែរ បានរង់ចាំរហូតដល់ទៅ៤៣ឆ្នាំ។ សាលក្រមរបស់សាលាក្តីខ្មែរក្រហម បានបញ្ចប់ល្បែងផលបូកស្មើសូន្យ ហើយទទួលស្គាល់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ផលបូកស្មើសូន្យ ព្រោះអង្គការសហប្រជាជាតិ ថ្កោលទោសភាពឃោរឃៅរបស់ខ្មែរក្រហម តែក៏ថ្កោលទោសអ្នកផ្តួលរំលំខ្មែរក្រហម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្នើអ្នកច្បាប់ពិចារណារៀបចំច្បាប់ផ្តន្ទាទោសជនទាំងឡាយណា ដែលនិយាយថាកម្ពុជាមិនមានអំពើប្រល័យពូជសាសន៍។ ការតាក់តែងច្បាប់នេះ មិនមែនជាការរំលោភបំពានលើសេរីភាពបញ្ចេញមតិនោះទេ តែជាការបិទបញ្ចប់ល្បែងនយោបាយរបស់អ្នកនយោបាយមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កងទ័ពរំដោះវៀតណាម ដែលបានរួមចំណែកជួយផ្តួលរំលំរបបប្រល័យពូជសាសន៍នៅកម្ពុជា និងថ្លែងអំណរគុណដល់អន្តរជាតិ ដែលបានគាំទ្រដល់ដំណើរការសាលាក្តីខ្មែរក្រហម ស្វែងរកយុត្តិធម៌ជូនពលរដ្ឋកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋកម្ពុជាពិតជាឈឺចាប់ខ្លាំងណាស់ ដែលអង្គការសហប្រជាជាតិផ្តល់អាសនៈឱ្យខ្មែរក្រហម ហើយដាក់ទណ្ឌកម្មលើពលរដ្ឋខ្មែរ ដែលប្រឹងប្រែងរស់ពីការប្រល័យនៃរបបខ្មែរក្រហម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងសុន្ទរកថារបស់សម្តេចពេលចរចារកសន្តិភាព សម្តេចបានចង្អុលថា កន្លែងស័ក្តិសមសម្រាប់ខ្មែរក្រហម គឺសាលាយុត្តិធម៌ មិនមែនក្រុមប្រឹក្សាជាតិ SNC នោះទេ។សម្តេចតេជោ បានទម្លាយថា កិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស ត្រូវបានរាំងស្ទះ ដោយសារភាគីវាយខ្មែរក្រហមបានរក្សាជំហរតាំងពីដើមដល់ចប់ គឺកាត់ទោសខ្មែរក្រហម គឺការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍។ សម្តេចតេជោ ហ៊ុន សែន បានហៅអន្តរជាតិថា ពេលខ្មែរក្រហមនៅខ្លាំង អត់មាននរណាហ៊ានអើតក្បាលមិនទទួលស្គាល់របបខ្មែរក្រហមនោះទេ ដល់ពេលខ្មែរក្រហមចុះខ្សោយ ទើបនាំគ្នាឈប់ទទួលស្គាល់ខ្មែរក្រហម។សម្តេចតេជោបានដាក់ជាសំណួរថា បើខ្មែរក្រហមចូលរួមបោះឆ្នោត មានគណបក្សនយោបាយ មានអាសនៈក្នុងសភា តើនរណាហ៊ានកាត់ទោសខ្មែរក្រហម? គួរតែអរគុណ ប៉ុល ពត ដែលដកខ្លួនពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដកខ្លួនពីការបោះឆ្នោត ផ្តល់លទ្ធភាពនៃការកាត់ទោសមេខ្មែរក្រហម។ សម្តេចតេជោបានថ្លែងថា នៅលើពិភពលោកនេះ មិនទាន់មានទេ ដែលមេដឹកនាំភាគីជម្លោះម្ខាងទៀត ចូលមកដល់ផ្ទះមេដឹកនាំនៃភាគីជម្លោះម្ខាងផ្សេងទៀត។

សម្តេចតេជោ បានមានប្រសាសន៍រំលឹកថា សម្តេចបានបញ្ជាយន្តហោះទៅដឹកមេដឹកនាំខ្មែរក្រហមមកផ្ទះសម្តេចដោយផ្ទាល់ ហើយរូបភាពមេដឹកនាំខ្មែរក្រហមមកដល់ផ្ទះសម្តេច គឺបានផ្ញើសារទៅពលរដ្ឋថាសង្គ្រាមបានបញ្ចប់ ផ្ញើសារទៅទាហានខ្មែរក្រហមសេសសល់ថាមេដឹកនាំបានចុះចូលអស់ហើយ និងផ្ញើសារទៅអន្តរជាតិថា អាចមកលេងកម្ពុជាបានហើយ ព្រោះលែងមានសង្គ្រាមទៀតហើយ។

សម្តេចបានថ្លែងថា ពេលមេដឹកនាំខ្មែរក្រហមមកផ្ទះសម្តេច អន្តរជាតិគេចោទសម្តេចថា ចាប់ដៃខ្មែរក្រហម តែពួកគេភ្លេចថាពេលមុននោះ ខ្មែរក្រហមដើរលើកម្រាលព្រំក្រហមទៅប្រជុំស្ទើរគ្រប់ប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនអាចអនុវត្តន៍វប្បធម៌សន្ទនាជាមួយអ្នកនយោបាយក្បត់ជាតិ ដែលវាយប្រហារសម្តេច និងក្រុមគ្រួសារនោះទេ។ សុខសន្តិភាពនៅកម្ពុជា មានជាង ២៥ឆ្នាំហើយ ហើយសុខសន្តិភាពនេះ ផ្តល់ឱកាសឱ្យកម្ពុជា ប្រមូលធនធាន និងការប្រឹងប្រែងសព្វបែបយ៉ាង ដើម្បីកសាង និងអភិវឌ្ឍន៍ជាតិ។ ដូច្នេះត្រូវរួមគ្នាអរគុណសន្តិភាព ហើយមិនត្រូវឱ្យនរណាបំផ្លាញសុខសន្តិភាពនោះឡើយ។ ដរាបណាមានសុខសន្តិភាព គឺមិនបារម្ភមានអំពើប្រល័យពូជសាសន៍នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នគេមិនប្រើរដ្ឋប្រហារនោះទេ តែគេប្រើបដិវត្តពណ៌តែម្តង ដូច្នេះបើឃើញបដិវត្តពណ៌ត្រូវតែកម្ចាត់វា។ សម្តេចបានប្រាប់កងកម្លាំងថា បក្សនយោបាយដែលចង់ធ្វើបដិវត្តពណ៌ គឺត្រូវតែកម្ចាត់ ដើម្បីការពារប្រជាពលរដ្ឋមួយប្រទេស។សម្តេចបានថ្លែងថា កុំដណ្តើមអំណាចតាមបែបមិនប្រជាធិបតេយ្យ ដែលជាឫស្សគល់បំផ្លាញសន្តិភាព និងនាំឱ្យមានអំពើប្រល័យពូជសាសន៍។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអាចកាន់តួនាទីនាយករដ្ឋមន្ត្រីបានពីរអាណត្តិទៀត ប៉ុន្តែការលះបង់អំណាចរបស់សម្ដេចគឺដើម្បីសន្តិភាព ស្ថេរភាពយូរអង្វែង គឺជារឿងដែលត្រូវតែធ្វើ។ សម្តេចបានលះបង់ច្រើនហើយដើម្បីជាតិ និងប្រជាជន ដូច្នេះសម្តេចមិនខ្លាចនឹងលះបង់អំណាច ដើម្បីសុខសន្តិភាព និងស្ថេរភាពយូរអង្វែងនោះឡើយ។ ពេលនេះការលះបង់អំណាចរបស់សម្តេចបានហុចផលហើយ គឺការផ្ទេរអំណាចមិនបាននាំមកនូវការភ័យខ្លាច និងការគ្រប់គ្រងអតិផរណាបានល្អ សេដ្ឋកិច្ចដំណើរការទៅមុខ និងរក្សាបាននូវការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ទៀត។ សម្តេចតេជោបានថ្លែងថា ដើម្បីរក្សាបាននូវសុខសន្តិភាព និងស្ថេរភាព គឺត្រូវប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ កាត់បន្ថយគម្លាតសង្គម បង្កើតការងារជូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាផ្សេងៗទៀត។ សម្តេចតេជោ បានថ្លែងថា យើងត្រូវតែយកចិត្តទុកដាក់លើនយោបាយ «ចុងខ្សែពីរនៃចំណងមួយ» គឺចុងខ្សែម្ខាង គឺសន្តិភាព និងចុងម្ខាងទៀត គឺការអភិវឌ្ឍន៍ ដើម្បីធានាដល់ការអភិវឌ្ឍ និងការរក្សាសុខសន្តិភាព។ សម្តេចតេជោ បានស្នើឱ្យបរទេសរៀនសូត្រពីការប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍នៅកម្ពុជា ជាពិសេសរៀនសូត្រពីកំហុស ដែលបានគាំទ្រមេដឹកនាំរបបប្រល័យពូជសាសន៍។

សម្តេចតេជោ បានរំលឹកថា រាល់ពេលសម្តេចជួបជាមួយមិត្តភក្តិប្រទេស សម្តេចតែងរំលឹកពួកគេកុំឱ្យប្រព្រឹត្តកំហុសលើកទី៣លើប្រទេសកម្ពុជា ដែលកំហុសទី១ គឺការគាំទ្រការធ្វើរដ្ឋប្រហាររបស់ លន់ នល់, កំហុសទី២ គឺការទទួលស្គាល់របបខ្មែរក្រហមឱ្យអង្គុយនៅអង្គការសហប្រជាជាតិរយៈពេល១២ឆ្នាំ ហើយមកធ្វើបាបអ្នកដែលប្រឹងប្រែងរស់ងើបចេញពីរបបខ្មែរក្រហម ដូច្នេះសុំកុំសាងកំហុសលើកទី៣លើទឹកដីកម្ពុជា។ សម្តេចតេជោ បានថ្លែងថា បើអន្តរជាតិធ្វើដាក់របប លន់ នល់ ដូចធ្វើដាក់របបយោធារបស់មីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន ប្រហែលជាបញ្ហានៅកម្ពុជាមិនរីករាលដាលធំនោះទេ។

ជាមួយនឹងការប្រកាសបិទនូវសន្និសីទ ស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស ដើម្បីការអភិវឌ្ឍប្រទេសយើងឲ្យកាន់តែរីកចម្រើន យូរអង្វែងតទៅមុខទៀត ៕

អត្ថបទដែលជាប់ទាក់ទង