ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-កាណាដាលើកទី២១ នៅទីក្រុងអូតាវ៉ា
ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-កាណាដាលើកទី២១ ពីថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា។
កិច្ចប្រជុំបានពិនិត្យឡើងវិញនូវវឌ្ឍនភាពការអនុវត្តនៃវិស័យអាទិភាពសំខាន់ៗ និងបានដាក់ចេញនូវទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការក្រោមភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កាណាដា។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សន:លើបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ៕