**រដ្ឋបាលលោក បៃដិន ពន្យារពេលនិរទេសជនចំណាកស្រុក ៩០ម៉ឺននាក់មកពីអ៊ុយក្រែន វ៉េណេស៊ុយអេឡា អែលសាល់វ៉ាឌ័រ និងស៊ូដង់**ឥណ្ឌូណេស៊ី បង្កើនអាយុចូលនិវត្តន៍សម្រាប់កម្មករដល់ ៥៩ឆ្នាំ**ក្រុមហ៊ុនផលិតរថយន្តអគ្គសិនី BYD របស់ចិន នឹងដាក់លក់រថយន្តប្រភេទ SUV ខ្នាតតូចម៉ូដែល Atto 2 ថ្មីនៅអឺរ៉ុប នាខែកុម្ភៈខាងមុខនេះ**គ្រួសារអ្នកជំនួញថៃ ទាមទារសំណងប្រមាណ ២.៦៥ពាន់លានដុល្លារ ពីក្រុមហ៊ុន Leonardo S.p.A. បន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្របណ្តាលឱ្យអតីតម្ចាស់ក្លិប Leicester City ស្លាប់កាលឆ្នាំ២០១៨**លោក ហ្សេលេនស្គី ជួបលោក​ ចូ​ បៃដិន​ ពិភាក្សាពីការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនចំពោះទីក្រុងកៀវ​**កាណាដា កំពុងរៀបចំផែនការដកហូតពន្ធគយ ប្រឆាំងនឹងផលិតផលអាមេរិក ប្រសិនបើលោក ត្រាំ ដកពន្ធគយ ២៥% លើទំនិញកាណាដា**កំណើនសេដ្ឋកិច្ចសកល ត្រូវបានព្យាករណ៍ថា នឹងនៅតែមានកម្រិត ២,៨% ក្នុងឆ្នាំ២០២៥**ស្វែងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋានដែលមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធមិនគួរមើលរំលង!**ឯកឧត្ដម ហួត ហាក់ ទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារផលិតកម្ម Daubai Production មកថតភាពយន្តផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជា**ក្រសួងការពារជាតិ ដាក់សំណើទៅសម្ដេចធិបតី សុំអនុញ្ញាតជ្រើសរើសពលទាហានថ្មី ២០០២នាក់ លើគម្រោងសេចក្ដីត្រូវការចាំបាច់ ៧.៨៧០នាក់ ដើម្បីបំពេញក្របខ័ណ្ឌកងឯកភាពចំណុះអគ្គបញ្ជាការ និងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ**ឃុំចំនួន២ ដែលជាឃុំចុងក្រោយ ក្នុងស្រុកអូរជ្រៅ ត្រូវបានប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ**ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ នាំយកបច្ច័យ នឹងទេយ្យទាន ទៅប្រគេនព្រះសង្ឃជាសមណសិស្សចំនួនជាង៥០០អង្គ/នាក់ នៅវត្តកំពង់ធំ**ប្រធានរដ្ឋសភាកម្ពុជា ផ្ញើលិខិតជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ចូលរួមរំលែកទុក្ខចំពោះសោកនាដកម្ម ដោយគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស្វយ័តស៊ីហ្សាង**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១១ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ

ប្រមុខរាជរដ្ឋាភិបាល៖ ការធ្វើទំនើបកម្មសុខាភិបាល មិនអាចមានតែនៅភ្នំពេញ​ទេ គឺត្រូវ​រុញឲ្យដល់​ជនបទ

ភ្នំពេញ៖ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការបង្កើន​ទំនើបកម្មសេវាសុខាភិបាល នឹងមិនអាចមានតែនៅភ្នំពេញ​ និងសម្រាប់អ្នកដែលមានលទ្ធភាពនោះទេ គឺត្រូវតែរុញទៅមូលដ្ឋានជនបទ ​និងគិតគូរពីលទ្ធភាពឱ្យពលរដ្ឋទទួលបានសេវាសុខាភិបាលដែលមានគុណភាពជាមួយតម្លៃសមរម្យគ្រប់គ្នា។

ក្នុងឱកាស​អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ នាថ្ងៃទី២៣ ខែឧសភា ២០២៤នេះ សម្តេចធិបតី បញ្ជាក់ថា «លទ្ធភាពទទួលបានសេវាសុខាភិបាល ការបង្កើនគុណភាពសុខាភិបាល តែប្រជាជនអត់មានលទ្ធភាពទទួល អត់មានប្រយោជន៍អ្វីនោះទេ អ៊ីចឹងគឺត្រូវធ្វើយ៉ាងណាបង្កើនលទ្ធភាពប្រជាពលរដ្ឋជាពិសេសអ្នក ក្រីក្របំផុត ដើម្បីទទួលបានសេវា មិនអាចប្រមូលផ្តុំបង្កើនទំនើបកម្មនៅតែភ្នំពេញ សម្រាប់តែអ្នកមានលទ្ធភាពនៅក្រុងនោះទេ នៅពេលដែលជនបទមានគម្លាតឆ្ងាយ»។​

សម្តេចមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅពង្រឹងការផ្តល់សេវា និងគុណភាពសុខាភិបាល​​​នៅតាមមូលដ្ឋាន ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។ ក្រៅពីការពង្រឹងទៅគុណភាពសុខាភិបាល រាជរដ្ឋាភិបាលក៏យកចិត្តទុកខ្លាំងផងដែរ ទៅលើលទ្ធភាពទទួលបានសេវា តាមរយៈការរុញសេវាសុខាភិបាលឱ្យដល់មូលដ្ឋាន កសាងប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ពង្រឹងពេទ្យបង្អែកខេត្ត ពេទ្យថ្នាក់ជាតិ ទំនើបកម្មសេវា បង្កើនគុណភាពនៃការផ្តល់សេវាប្រភេទធ្ងន់ និងរុញទៅដល់តាមខេត្ត ដែលតាមផែនការរបស់រដ្ឋាភិបាល គឺរៀបចំជាមន្ទីរពេទ្យតំបន់។ ក្នុងដំណាក់កាលដំបូងនេះមន្ទីរពេទ្យតំបន់ ត្រូវបានសាងសង់នៅខេត្តសៀមរាប និងខេត្តកំពង់ចាម។

សម្តេចធិបតីគូសបញ្ជាក់ថា «អ៊ីចឹងទៅលើ បញ្ហាបីនេះ គុណភាព លទ្ធភាពទទួលបានសេវា និងតម្លៃសមរម្យ តើរដ្ឋាភិបាលចេញគោលនិយោបាយអ្វីខ្លះមកហើយ ហើយឥលូវធ្វើអ្វីខ្លះ? ទី១. គុណភាព​៖ គុណភាពគឺយើងបានវិនិយោគច្រើនណាស់ក្នុងរយៈពេល៤០ឆ្នាំនេះទៅលើសុខាភិបាល ។ ដូចនៅក្នុងរបាយការណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្ន វិស័យសុខាភិបាលស្ថិតនៅក្នុងវិស័យនាំមុខនៃការចំណាយវិនិយោគរបស់យើង នៅឆ្នាំ២០២៣ យើងកើនដល់ប្រមាណជា២៣០០​ប៊ីលាន​រៀល ស្មើនឹង៥៧៣លានដុល្លារ នៅក្នុងការវិនិយោគនៅក្នុងសុខាភិបាល ហើយក្នុងនោះវាផ្តោតទៅលើការពង្រឹងធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ទំនើបកម្មឧបករបរិក្ខា លើកកម្ពស់គុណភាពថ្នាំ បង្កើនសមិទ្ធផលនៅមូលដ្ឋាន ពង្រឹងក្រម​ប្រតិបត្តិ ពង្រឹងការកសាងធនធានមនុស្ស និងជំរុញបន្ថែមទៅមូលដ្ឋាន និងលើកទឹកចិត្ត​និងផ្តល់សិទ្ធិដល់វិស័យឯកជន នៅក្នុង និងក្រៅប្រទេស។ កិច្ចការទាំងអស់នេះ គឺសំខាន់នៅក្នុងលើកកម្ពស់ទៅដល់សុខាភិបាល» ៕

អត្ថបទដែលជាប់ទាក់ទង