**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤

អគ្គស្នងការរងនគរបាលជាតិ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមបេសកកម្មស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងទប់ស្កាត់ការកាប់រានទន្ទ្រានដីរដ្ឋ

ភំ្នពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ការកែសម្រួលសមាសភាពក្រុមបេសកកម្មស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងទប់ស្កាត់ការកាប់រានទន្ទ្រានដីរដ្ឋ នៅទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពី អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ប្រចាំការនៅលេខាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស, អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ, អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក និងជាប្រធានលេខាធិការដ្ឋាន និងស្នងការនគរបាលរាជធានី-ខេត្តមួយចំនួន។

នៅក្នុងសេចក្តីសម្រេច កែសម្រួលសមាសភាពក្រុមបេសកកម្មស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ បង្ក្រាបបទល្មើស ធនធានធម្មជាតិ និងទប់ស្កាត់ការកាប់រានទន្ទ្រានដីរដ្ឋ មានឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន និងអនុប្រធាន ព្រមទាំងសមាជិកមួយចំនួន។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ក៏បានគូសបញ្ជាក់អំពីភារកិច្ចដែលត្រូវអនុវត្តដូចខាងក្រោម៖

-កសាងផែនការអនុវត្តជាក់ស្តែង និងរៀបចំយន្តការប្រតិបត្តិការស្របតាមស្ថានភាពភូមិសាស្ត ដែលបានកំណត់។

-សហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងគណៈអភិបាលរាជធានី-ខេត្ត ដើម្បីស្រាវជ្រាវស៊ើបអង្កេតសកម្មភាពមុខសញ្ញាសង្ស័យប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងការកាប់រានទន្ទ្រានដីរដ្ឋ សំដៅចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា។

-ពង្រឹងកម្លាំងយាមល្បាតនៅតាមច្រកទ្វារព្រំដែន ច្រកមិនផ្លូវការនានា និងចុះទប់ស្កាត់ បង្ក្រាប សកម្មភាពអនាធិបតេយ្យដូចជាៈ ការកាប់ព្រៃឈើ ការដឹកឈើ និងការនាំចេញផល-អនុផលព្រៃឈើ ការចាប់សត្វព្រៃ ការនាំចេញសត្វព្រៃ ការកាប់ទន្ទ្រានយកដីរដ្ឋ និងការរុករករ៉ែដោយខុសច្បាប់នៅទូទាំងប្រទេស។

-ចាត់តាំងស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានអំពីរូបភាពសកម្មភាព ប្រភពទីតាំង ដែលមានបញ្ហាមុខសញ្ញាសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ ដើម្បីម្ចាស់ការដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

-កសាងមហាជនល្អផ្តល់ព័ត៌មានអំពីការស្តុកឈើ ការដឹកជញ្ជូនឈើ ការនាំចេញឈើ ការចាប់ ការនាំចេញសត្វព្រៃ ការជីករុករករ៉ែដោយខុសច្បាប់ និងការកាប់រានទន្ទ្រានដីរដ្ឋ។

-ស៊ើបអង្កត កំណត់មុខសញ្ញាមេក្លោង និងបណ្ដាញដែលឃុបឃិតជាខ្សែរយៈក្នុងការប្រព្រឹត្តបទល្មើស ធនធានធម្មជាតិ និងបើកប្រតិបត្តិការចាប់ខ្លួនជនល្មើស ប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ចូន ទៅតុលាការតាមនីតិវិធី។

-ទំនាក់ទំនងសហប្រតិបត្តិការជាមួយភាគីវៀតណាម ឡាវ ថៃ ដើម្បីពិភាក្សា និងជួយគាំទ្រក្នុងការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព។

–រាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិជាប្រចាំ ដើម្បីស្នើសុំការចង្អុលដឹកនាំបានទាន់ពេលវេលា អនុវត្តភារកិច្ចផ្សេងៗទៀត ដែលអគ្គស្នងការដ្ឋាននគរបាលជាតិប្រគល់ជូន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបញ្ជាក់បន្ថែមថា ក្រុមបេសកកម្មមានសិទ្ធិប្រើប្រាស់មន្ត្រី និងមធ្យោ បាយរបស់នាយកដ្ឋាន អង្គភាពក្រោមឱវាទ ហើយកម្លាំងអន្តរាគមន៍ និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តពាក់ព័ន្ធ និងអនុប្រធាន សមាជិកនៃក្រុមបេសកកម្ម ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។ ប្រធានក្រុមបេសកកម្មស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជា បង្កើតក្រុមការងារជំនាញតាមភូមិសាស្ត្រជាក់ស្ដែង ដែលមានសមាសភាពមកពីនាយកដ្ឋ អង្គភាពពាក់ព័ន្ធ និងស្នងការដ្ឋានគរបាលខត្តតាមការចាំបាច់ និងសំណូមពរចាំបាច់នៃប្រតិបត្តិការ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានសង្កត់ធ្ងន់ដល់បណ្តាអង្គភាពជំនាញពាក់ព័ន្ធពេលត្រឡប់ទៅវិញ សូមរាយការណ៍ជូន លោកស្នងការ ឬប្រធានអង្គភាពសាម៉ី ពិសេសខេត្តការដ្ឋានណាដែលជាប់ពាក់ព័ន្ធបទល្មើស ៕

អត្ថបទដែលជាប់ទាក់ទង