**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកជញ្ជូនលើកទី១៦ ក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ (ITF)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកជញ្ជូនក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ក្រោមការដឹកនាំរបស់ ឯកឧត្តម Marius Skuodis រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងទូរគមនាគមន៍ នៃសាធារណរដ្ឋលីទុយអានី ដែលជាប្រធានប្តូរវេន។

កិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកជញ្ជូន គឺជាកិច្ចប្រជុំដ៏សំខាន់ នៃវេទិកាជញ្ជូនអន្តរជាតិដែលប្រព្រឹត្តទៅមួយឆ្នាំម្តង ដើម្បីពិនិត្យទៅលើការវិវត្តិនៃវិស័យដឹកជញ្ជូននៅក្នុងសាកលលោក។ កិច្ចប្រជុំឆ្នាំនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ ការដឹកជញ្ជូនបៃតង និងមានរបៀបវារៈ ចំនួន ៥៖ (១).ពិនិត្យវឌ្ឍនភាពការងាររបស់ ITF ដែលបានអនុវត្តនាឆ្នាំកន្លងមក, (២).រៀបចំ និងអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តបន្ត, (៣).កំណត់ទិសដៅ និងយុទ្ធសាស្រ្តក្នុងកែលម្អវិស័យដឹកជញ្ជូន និងគំនិតផ្តួចផ្តើមថ្មីៗសំដៅកែលម្អបម្លាស់ទី (Mobility), (៤).កៀរគរការគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍, អង្គការអន្តរជាតិ និងវិស័យឯកជន និង(៥).អនុម័តសមាជិកភាពថ្មី របស់ ITF។

អង្គប្រជុំក៏បានផ្តោតការពិភាក្សាលើការរួមចំណែករបស់វិស័យដឹកជញ្ជូនក្នុងការរក្សានិរន្តរភាពបរិសា្ថន និងផលប៉ះពាល់លើអាកាសធាតុ សុខភាព និងភូមិសាស្រ្តនយោបាយ។ ជាការកត់សម្គាល់ ប្រទេសជាសមាជិកទាំងអស់ទទួលស្គាល់ថាសុវត្ថិភាពចរាចរណ៍គីជាប្រធានបទដ៏សំខាន់ ហើយរដ្ឋាភិបាលនៃប្រទេសទាំងអស់កំពុងបន្តរួមគ្នាធ្វើយ៉ាងណាកាត់បន្ថយអត្រាគ្រោះថា្នក់ចរាចរណ៍នៅក្នុងប្រទេសឱ្យបានជាអតិបរមា។

ជាលទ្ធផលកិច្ចប្រជុំបានពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗ រួមមាន៖
-របាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្រ្តីដឹកជញ្ជូនលើកទី១៥ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ
-សំណើសុំចូលជាសមាជិក ITF របស់ប្រទេសចំនួនបី: សាធារណរដ្ឋដូមីនីក, អូម៉ង់ និង អារ៉ាប៊ីសាអូឌីត
-ការសម្រេចសំណើសុំធ្វើប្រធានប្តូរវេនសម្រាប់ ឆ្នាំ២០២៦-២០២៧ របស់សាធារណរដ្ឋឆែក និង
-កាលបរិច្ឆេទនៃកិច្ចប្រជុំកំពូលឆ្នាំ២០២៥ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ត្រូវបានកំណត់យកថ្ងៃទី២១-២៣ ខែឧសភា ឆ្នាំ២០២៥។

ដើម្បីឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យដឹកជញ្ចូន ឯកឧត្ដមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានធ្វើបទអន្តរាគមន៍ខ្លី ដោយបានគូសបញ្ជាក់ជូនអង្គប្រជុំថា ថ្វីត្បិតតែការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជាមិនទាន់ដល់កម្រឹតធ្ងន់ធ្ងរ តែរាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូន តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង និងឯកសារផ្សេងៗទៀតដើម្បីសម្រេចគោលដៅអព្យាក្រិត្យកាបូននៅឆ្នាំ ២០៥០ តាមរយៈការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី សិក្សាគម្រោងដឹកជញ្ជូនសាធារណៈ ដែលនឹងរួមចំណែកក្នុងការកាត់បន្ថយប្រេងឥន្ទនៈ លើកកម្ពស់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដមរដ្ឋមន្រ្តី បានសង្តត់ធ្ងន់ថា ជាមួយនឹងការតាំងចិត្តខ្ពស់ យើងក៏ត្រូវការកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ពិសេសជាមួយប្រទេសជាសមាជិក ITF។ ឯកឧត្ដម ប៉េង ពោធិ៍នា បានស្នើដល់បណ្តាប្រទេសជាសមាជិក ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ ជួយគាំទ្រដល់កម្ពុជាក្នុងការបំពេញបេសកកម្មដ៏មានសារៈសំខាន់មួយនេះ ៕

អត្ថបទដែលជាប់ទាក់ទង