នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើឯកសារសិក្សាថ្នាក់តំបន់របស់វិទ្យាស្ថានអាស៊ានដើម្បីសន្តិភាព និងការផ្សះផ្សា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ដើម្បីប្រមូលមតិយោបល់ និងធាតុចូលបន្ថែមលើឯកសារសិក្សាថ្នាក់តំបន់របស់វិទ្យាស្ថានអាស៊ានដើម្បីសន្តិភាព និងការផ្សះផ្សា ស្ដីពី “យុវជន សន្តិភាព និងសន្តិសុខ” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ីវ វាសនា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក ថ្នាក់ដឹកនាំ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ តំណាងអគ្គលេខាធិការដ្ឋាន អគ្គស្នងការដ្ឋាន និងអគ្គនាយកដ្ឋានរដ្ឋបាល។
គួរជម្រាបថា ឯកសារសិក្សាថ្នាក់តំបន់នេះ ត្រូវបានរៀបចំក្នុងគោលបំណង ពិនិត្យមើលការវិវឌ្ឍថ្មីៗ បញ្ហាប្រឈម និងឱកាសក្នុងការជំរុញរបៀបវារៈ យុវជន សន្តិភាព និងសន្តិសុខ ក្នុងអាស៊ាន និងដើម្បីគូសបញ្ជាក់អំពីគំនិតផ្តួចផ្តើមដែលមានស្រាប់ស្តីពីយុវជន និងសន្តិភាពក្នុងតំបន់អាស៊ាន និងប្រទេសសមាជិកអាស៊ាននីមួយៗ ៕