**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ស្នងការនគរបាលខេត្តកំពង់ធំ ក្រើនរំលឹក និងដាស់តឿនដល់កងកម្លាំង ត្រូវគោរពអនុវត្តវិន័យ របស់កងកម្លាំងនគរបាលជាតិ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ពង្រឹងការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ សំណេះសំណាល ដោយថ្លែងថា កិច្ចប្រជុំ គឺដើម្បីត្រួតពិនិត្យ លើការអនុវត្ត តួនាទី ភារកិច្ច របស់បងប្អូនកងកម្លាំង នារយៈពេលកន្លង ដកបទពិសោធន៍ លើកទិសដៅសម្រាប់អនុវត្តបន្ត សម្រេចបានជោគជ័យ តាមការរំពឹងទុក។

កិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងសង្កត់ធ្ងន់ លើផែនការងារព្រហ្មទណ្ឌ ជាពិសេសការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើង ជាកន្សោមអាទិភាពមួយ ក្នុងចំណោមការងារមួយចំនួនទៀត ដើម្បីបង្ការទប់ស្កាត់ រាល់អំពើល្មើស ដែលបង្ករឡើងដោយក្មេងទំនើង រួមមាន : លួច ឆក់ ប្លន់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិសាធារណៈ ប្រើប្រាស់វិធានការជំនាញ បង្ការទប់ស្កាត់ ធានាសេចក្តី សុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ និងសង្គមជាតិស្របតាមគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការ ក្រើនរំលឹក ដាស់តឿន ដល់កងកម្លាំង ត្រូវប្រកាន់ខ្ជាប់៖

១.គោរពអនុវត្តវិន័យ របស់កងកម្លាំងនគរបាលជាតិ, ការគ្រងឯកសណ្ឋាន ឲ្យបានសមរម្យ សាកសមជាមន្ត្រីនគរបាលជាតិ គ្រប់ពេលវេលាបំពេញភារកិច្ច, សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកបដោយក្រមសីលធម៌ សម្រាប់កិច្ច សហការល្អ រវាងកងកម្លាំង និងមហាជនគ្រប់ស្រទាប់វណ្ណៈ។

២.ពង្រឹងប្រព័ន្ធគ្រប់គ្រង ដឹកនាំ ការអនុវត្ត តួនាទី ភារកិច្ច សមត្ថភាពជំនាញ វិធានជំនាញតាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លី សិក្សារៀនសូត្រ ស្រាវជ្រាវស្វែងយល់កំណត់ត្រាចំណេះដឹងថ្មីៗ បន្ថែមទៀត ស្របតាមសម័យកាល ទំនើបកម្ម ឌីជីថល, ការងារប្រចាំបញ្ជា ការល្បាតចំហ ពួនស្ទាក់ បញ្ចុះកម្លាំងតាមបណ្តាគោលដៅងាយរងគ្រោះ បំពាក់សម្ភារៈ មធ្យោបាយ បម្រើឲ្យកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កិច្ចអន្តរាគមន៍ សង្គ្រោះ ដល់ប្រជាពលរដ្ឋ នាគ្រាលំបាក ដែលអាចកើតឡើងជាចៃដន្យ។

៣.ជំរុញប្រព័ន្ធលើកទឹកចិត្តចំពោះមន្ត្រី រូបណាដែលមានស្មាដៃ ក្នុងការគោរពអនុវត្ត តួនាទី ភារកិច្ច បទបញ្ជា របស់ថ្នាក់ដឹកនាំ ត្រូវបានធ្វើការលើកទឹកចិត្ត តាមលក្ខន្តិកៈ របស់កងកម្លាំងនគរបាលជាតិ ៕

អត្ថបទដែលជាប់ទាក់ទង