ឯកឧត្តម គង់ ភោគ និងឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការប្រកបដោយសក្តានុពល និងអាទិភាពនានា
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្តម គង់ ភោគ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាមេរិក ដោយភាគីទាំងពីរបានធ្វើការពិភាក្សាអំពីវិស័យនៃកិច្ចសហប្រតិបត្តិការនានាដែលមានសក្តានុពលក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក និងអាទិភាពនានាដែលត្រូវប្រកាន់យក ខណៈកម្ពុជានឹងទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក (២០២៤-២០២៧)។
ភាគីទាំងពីរក៏បានចែករំលែកនូវទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម៕