**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

ឯកឧត្តម សុខ វាសនា ថ្លែងអំណរគុណចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចក្នុងស្រុកពោធិ៍រៀង ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត កន្លងមកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សុខ វាសនា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពោធិ៍រៀង បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សស្រុកពោធិ៍រៀង។

ពិធីនេះក៏មានការចូលរួមពី លោកប្រធានគណៈកម្មាធិការគណបក្សស្រុកពោធិ៍រៀង ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពោធិ៍រៀង បេក្ខជន អង្គបោះឆ្នោត និងសមាជិក-សមាជិកាគណបក្សនៃស្រុកពោធិ៍រៀងជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម លោកប្រធានគណបក្សស្រុកពោធិ៍រៀង បានឡើងអានរបាយការណ៍អំពីលទ្ធផលនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក របស់គណបក្សប្រជាជនកម្ពុជាស្រុកពោធិ៍រៀង ជូនដល់អង្គពិធី។

ក្នុងឱកាសនោះ ឯកឧត្តម សុខ វាសនា ប្រធានក្រុមការងារគណបក្សស្រុកពោធិ៍រៀង បានមានមតិដោយបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សស្រុក គណបក្សឃុំ និងសមាជិក-សមាជិកាគណបក្សនៅក្នុងស្រុកពោធិ៍រៀងទាំងអស់ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ប្រកបដោយជោគជ័យ អហិង្សា និងសុវត្ថិភាព។

ជាមួយគ្នានោះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកពោធិ៍រៀង ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរនៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេលពេញ ១សប្តាហ៍កន្លងមកនេះ ក៏ដូចជាសម្រាប់ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមការងារ បានណែនាំ និងផ្តាំផ្ញើដល់គណៈកម្មាធិការគណបក្សស្រុក គណបក្សឃុំ បេក្ខជន ជាពិសេសអង្គបោះឆ្នោតទាំងអស់ត្រូវត្រៀមលក្ខណៈ និងឯកសារពាក់ព័ន្ធឱ្យបានរួចរាល់សម្រាប់ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ព្រមទាំងត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ។

បន្ទាប់មក ឯកឧត្តមប្រធានក្រុមការងារ បានអញ្ជើញដឹកនាំការដង្ហែក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជានៅជុំវិញស្រុក និងនៅតាមបណ្តាឃុំទាំង៦ នៃស្រុកពោធិ៍រៀង ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង