ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារគោរពជូនពរ សម្តេច ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩០ ឈានចូល ៩១ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម អ៊ួង ចន្ធី ប្រធាននាយកដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃ បានផ្ញើសារគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៩០ឆ្នាំ ឈានចូល ៩១ឆ្នាំ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយនឹងមនោសញ្ចេតនារីករាយយ៉ាងក្រៃលែង ក្នុងឱកាសដ៏បវរសួស្តីជ័យមង្គលនៃពិធីចម្រើនអាយុវឌ្ឍនមង្គល ដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី គម្រប់ ៩០ឆ្នាំ ឈានចូល ៩១ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ សូម សម្តេច សមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពល រឹងមាំ សុខភាពល្អបរិបូរណ៍ និងជន្មាយុយឺនយូរតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះដែរ ខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ បំផុត គោរពជូន សម្តេចអគ្គមហាពញាចក្រី ដែលជានិច្ចកាល សម្តេច តែងតែខិតខំប្រឹងប្រែង លះបង់យកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគំរូវីរភាពដ៏មហស្ចារ្យ ចូលរួម ចំណែកដឹកនាំប្រជាជាតិកម្ពុជាឱ្យទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ, ការការពារអធិបតេយ្យ ជាតិ និងបូរណភាពទឹកដី, លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, ការពង្រឹងនីតិរដ្ឋ, ការពាររាជបល្ល័ង្ក និងរបប រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ដើម្បីសេចក្តីសុខ និងភាពរីកចម្រើនសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ។
ខ្ញុំសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិ ក្នុងលោក សូមតាមជួយថែរក្សាការពារ ប្រទានពរជ័យ បវរសួស្តីជ័យមង្គល និងវិបុលសុខគ្រប់ប្រការ គោរពជូន សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រធីតា ចៅប្រុសចៅស្រី សូមសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាពញាចក្រី ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំ ៕