**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន**ក្រសួងបរិស្ថាន ផ្សព្វផ្សាយសៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តាំផ្ញើដល់សិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុប ក្នុងស្រុកឆ្លូង ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត ដើម្បីក្លាយខ្លួនជាមូលធនមនុស្សជួយសង្គមជាតិ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់ឲ្យមន្ត្រីចុះទៅពិនិត្យមណ្ឌលសុខភាពចំនួន១១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អរគុណដល់អ្នកពាក់ព័ន្ធគ្រប់ផ្នែក ដែលជួយធ្វើឱ្យព្រះរាជពិធីបុណ្យអុំទូក បញ្ចប់ដោយជោគជ័យ និងប្រកបដោយភាពសប្បាយរីករាយ**កូនខ្មែរដែលមានឈាមជ័រខ្មែរកម្ពុជាក្រោម ត្រូវបានតែងតាំងជា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋមន្ត្រី**រដ្ឋមន្រ្តីបរិស្ថាន៖ ជោគជ័យនៃការយល់ដឹងនិងទុកដាក់សំរាមបានល្អប្រសើរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នា យ៉ាងរឹងមាំ រវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព**ស្នងការរាជធានីភ្នំពេញ ថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលសហការគ្នាបានល្អ ក្នុងការការពារក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយជោគជ័យ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងបាក់ឌុប ទទួលបាននិទ្ទេស A ទាំង ១១៩នាក់ នៅខេត្តព្រៃវែង**អ៊ីរ៉ង់បដិសេធបេសកជនដែលបានជួបប្រជុំសម្ងាត់ជាមួយលោក Elon Musk**អ៊ីស្រាអែល​បាន​បំផ្លាញ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​អំឡុង​ការ​វាយ​ប្រហារកាលពី​ខែ​តុលា**Apple ដកប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយរដ្ឋរបស់អាមេរិកចេញពី AppStore ក្នុងប្រទេសរុស្ស៊ី**ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឡាវ**ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ**​លោក កើត ឆែ៖ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជិត ៣លាននាក់

ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័លជានិមិត្តរូបមេបា

ភ្នំពេញ៖ នាឱកាសនៃព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័លថា ក្នុងសង្គមខ្មែរ បើពោលអំពីព្រះរាជពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​ដែលប្រារព្ធធ្វើឡើងនៅក្រុងច្បារមន​ខេត្តកំពង់ស្ពឺ​ ថ្ងៃ​ទី​២​៦​ ខែ​ឧសភា ឆ្នាំ២០២៤ ដែលស្ថិតក្រោម​ព្រះ​រាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់​ព្រះករុណា​ ព្រះបាទសម្តេច​ព្រះបរមនាថ​ នរោត្តម​សីហមុនី​ ព្រះមហាក្សត្រនៃកម្ពុជា និង​មានការអញ្ជើញចូលរួមពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមន្រ្តីអ្នកមុខអ្នកការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋយ៉ាងច្រើន​កុះករដ៏អធិកអធម និងសប្បាយរីករាយក្នុងកម្ពុជរដ្ឋដែលពោរពេញដោយសន្តិភាពដ៏ស្រស់បវរនៃយើងនេះ ។

បើពោលអំពីប្រព័ន្ធជំនឿនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះ គឺជានិមិត្តរូបនៃអង្គជាត ដែលបានជ្រាបចូលនិងបង្កកំណើតកើតចេញជាផលតាមរយៈព្រះនាងធរណី គឺរវាងព្រះស្ថានសួគ៌មេឃ និងព្រះនាងធរណី បង្កើតជាភោគផលជា «ស្រូវ ឬព្រះមេ» ព្រោះដំណើរវដ្ដនៃស្រូវមិនខុសពីស្រ្ដីនោះទេ។ ហេតុនេះចំពោះគំនិតក្នុងការភ្ជួររាស់ ដែលធ្វើទ្បើងដោយម្ចាស់ដីខ្មែរ គឺព្រះមហាក្សត្រ ជានិមិត្ដរូបព្រះព្រហ្ម, គោឧសភរាជជានិមិត្ដរូបព្រះអាទិត្យ ឯនង្គ័ល ជានិមិត្ដរូប វរាហៈ គឺជាជ្រូកព្រៃ អវតាររបស់ព្រះវិស្ណុ ក្នុងការជួយមនុស្សលោក ។

បើពោលឲ្យចំ ចំពោះគំនិតនៃព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ក្នុងការភ្ជួររាស់ម្ចាស់ដី ស្ថិតក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រតាំងពីបឋមកាលមកនេះ បានសឲ្យឃើញបានអំពីកំណកំនើតនៃប្រទេសកម្ពុជា និងកម្មសិទ្ធប្រើប្រាស់ដីធ្លីរបស់ប្រជាជាតិខ្មែរតាំងពីបុរាណរៀងមក។ ព្រោះនង្គ័លជានិមិត្តរូបដ៏មានឥទ្ធិពលលើអំណាចធម្មជាតិ និងសម្រាប់ផ្ដល់សញ្ញាដល់សង្គមថា បានចាកចេញពីសង្គមបុព្វកាលបរបាញ់ មកជាសង្គមកសិកម្មស៊ីវិល័យ ហៅថា «ការផ្លាស់ប្ដូរសង្គមមនុស្សពីព្រៃ មកស្រុក» ។ ហេតុនេះនេះចំពោះពិធីច្រត់ព្រះនង្គ័ល ក្រៅពីកម្ពុជាយើង ក៏មានប្រទេសជាច្រើនផ្សេងទៀតលើពិភពលោក មានទំនៀមច្រត់ព្រះនង្គ័លនេះផងដែរ មានដូចជាក្រិច អេហ្ស៊ីប ចិន ថៃ ភូមា និងឥណ្ឌា ជាដើម។

ស្ថិតក្នុងទំនៀមទាក់ទងនឹងការភ្ជួររាស់នេះ ដំបូងទ្បើយគេជឿថាមនុស្សនឹងអាចកែប្រែធម្មជាតិតាមរយៈកិច្ចបូជាចំពោះព្រះ ដើម្បីឲ្យភោគផលដំណាំបានល្អប្រសើរនិងទទួលបានទិន្នផលខ្ពស់។ ជាក់ស្តែងដូចយើងឃើញប្រពៃណីព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅវាលព្រះស្រែ ខេត្តកំពង់ស្ពឺនេះ ដែលក្នុងការរៀបចំអាហារ៧មុខ តែត្រូវបានគោឧសភរាជបរិភោគអាហារចំនួនតែ៣មុខប៉ុណ្ណោះ គឹមានស្រូវមានចំនួនដល់ទៅ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨៥ភាគរយ ជាប្រផ្នូលបញ្ជាក់ឲ្យឃើញថា រាល់ផលដំណាំកសិកម្មទាំង៣មុខនេះនឹងទទួលបានទិន្នផលល្អប្រសើរ ជាទីគួរគាប់ចិត្ដក្នុងឆ្នាំនេះ។

បើពោលអំពីប្រវត្ដិនៃព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័លវិញ ខ្មែរបុរាណ បានស្គាល់ច្បាស់ព្រះពលរាម ឬពលទេព គឺកាន់នង្គ័លជាកេតនភណ្ឌ  ដ្បិតមកដល់សម័យកណ្តាល ពាក្យថា ឧកញ៉ាពលទេព ជាមុខងារមន្ត្រីខ្ពង់ខ្ពស់ ដែលកាន់កាប់គ្រប់គ្រងកសិកម្មក្នុងប្រទេសទាំងមូល។ មួយវិញទៀត គេដឹងថាព្រះពលរាម ហៅថា (សង្កឞ៌ណ) មានអត្ថន័យពីរយ៉ាង  គឺទីមួយ៖ ភ្ជួរដី និងទីពីរ៖ ដែលទាញចេញ ។ មិនតែប៉ុណ្ណោះ ច្បាប់សម្រាប់គ្រប់គ្រងវិសយ័កសិកម្មនេះទៀតសោត ក៏មានឈ្មោះថា ក្រមពលទេព ទៀតផង។ ដូច្នេះព្រះរាជពិធីបុណ្យច្រត់ ព្រះពលទេព ជាទេពមួយដែលមានតួនាទី នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល តាំងពីបុរាណ រហូតមកដល់បច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង