**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ព្រឹត្តិការណ៍ ជំនួបម៉ូតូ និងយានយន្ត ក្លាយជាទេសចរណ៍ថ្មីដ៏ទាក់ទាញនៅកម្ពុជា

ភ្នំពេញ៖ នៅក្នុងសកម្មភាពការប្រកួតប្រណាំងរថយន្ត និង ម៉ូតូ នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ នៅអាកាស យានដ្ឋានអន្តរជាតិសៀមរាបចាស់ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍និងលោកជំទាវ និងលោក សំកុល សុចិត្រា អភិបាលរងខត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ចូលរួមក្នុងការប្រកួតរថយន្តនិងម៉ូតូ នៃព្រឹត្តិការណ៍ ជំនួបម៉ូតូនិងយានយន្ត ក្រោមប្រធានបទ (ជំនួបយានយន្ត ជម្រុញទេសចរណ៍) ។

លោក សំកុល សុចិត្រា ក៏បានលើកឡើងដែរថា ការផ្តួចផ្តើមរៀបចំ កម្មវិធី ជំនួបម៉ូតូនិងយាយន្ត(CAR and BIKE Festival) ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ហើយក៏ជាឱកាសដ៏ល្អ ដើម្បីជួយបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍សម្រាប់ខេត្តសៀមរាប នៅក្នុងដំណាក់កាល នៃការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោមប្រធានបទ “ជំនួបយានយន្ត ជំរុញទេសចរណ៍។

លោកបន្តថា ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុដឹក បានដាក់ចេញនូវកម្មវិធី “ទស្សនាសៀមរាប ឆ្នាំ២០២៤” ដើម្បីចូលរួមស្តារ និងលើក ស្ទួយវិស័យទេសចរណ៍ក្នុងខេត្តនេះឱ្យមានសន្ទុះឡើងវិញ។

ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានមានប្រសាសន៍ថា ក្រៅពីការទាក់ទាញអ្នកទេសចរណ៍ ការរៀបចំព្រឹត្តការណ៍នេះ ក៏មានគោលបំណងចង់ឱ្យអ្នកដែលស្រលាញ់យានយន្តឱ្យពួកគាត់ប្រឹងប្រែងហ្វឹកហ្វឺនខ្លួនឱ្យទៅជាកីឡាករក្នុងទីលាន ជាជាងការលេងនៅលើដងផ្លូវសាធារណៈដែលនាំមកនូវភាពរំខាន និងគ្រោះថ្នាក់ដល់អ្នកដទៃ។ ឯកឧត្តមបានបន្តថា(ការលេងយានយន្តនៅលើទីលាន វាបានផ្តល់នូវកិត្តិយស ដូច្នេះយើងគួរធ្វើខ្លួនក្លាយជាកីឡាករ) មានអាជីព ដោយបានឆ្លងកាត់កាបង្វឹក បង្រៀនពីគ្រូទៀតផង ។

ឯកឧត្តម ក៏បានសាទរផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ និង ភ្ញៀវទេសចរអន្តរជាតិ បានចូលមកទស្សនា ក្នុងការប្រកួតរថយន្តនិងម៉ូតូ នៃព្រឹត្តិការណ៍ ជំនួបម៉ូតូនិងយានយន្ត ក្រោមប្រធានបទ (ជំនួបយានយន្ត ជម្រុញទេសចរណ៍)នាពេលនេះ បានបង្ហាញអំពីការបង្កើតនូវកញ្ចប់ផលិតផលទេសចរណ៍ថ្មីសម្រាប់ទាក់ទាញទាំងអ្នកទេសចរបរទេស និង ទេសចរក្នុងស្រុកចូលមកខេត្តសៀមរាប ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធី (ទស្សនាសៀមរាបឆ្នាំ២០២៤) ដើម្បីចូលរួមស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តនេះឲ្យមានសន្ទុះឡើងវិញ។

ឯកឧត្តម ទៀ ស្យាម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋកម្ពុជា សូមចូលរួមជំរុញវិស័យកីឡានៅកម្ពុជាឱ្យកាន់តែមានសន្ទុះឡើង សំខាន់វិស័យកីឡាដ៏ទំនើបនេះ នៅកម្ពុជាយើងមិនទាន់មានភាពរីកចម្រើននៅឡើយ ដូច្នេះចូលយើងគ្រប់គ្នាគាំទ្រវិស័យកីឡាយានយន្តនេះ ដើមី្បឲ្យកម្ពុជាយើង មានកីឡាករខ្លាំង ចូលរួមប្រកួតនៅថ្នាក់តំបន់ និង អន្តរជាតិ ក្នុងការលើកកម្ពស់កិត្តិយសប្រទេសជាតិយើង។ ក្នុងព្រឹត្តិការណ៍ជំនួបម៉ូតូនិងយានយន្តនេះ(CAR and BIKE Festival) នេះ គឺក្នុងគោលបំណងជម្រុញការផ្សព្វផ្សាយវិស័យ ទេសចរណ៍កម្ពុជា ហើយក៏ជាឱកាសដ៏ល្អ ដើម្បីជួយបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍សម្រាប់ខេត្តសៀមរាប នៅក្នុងដំណាក់កាល នៃការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោមប្រធានបទ (ជំនួបយានយន្ត ជម្រុញទេសចរណ៍ ) ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង