**EU ផ្គត់ផ្គង់គ្រាប់ផ្លោងកាំភ្លើងធំជិតមួយលានគ្រាប់ដល់អ៊ុយក្រែន**ហ្វាំងឡង់៖ គោលការណ៍រក្សាអព្យាក្រឹត មិនគួរត្រូវបានយកមកធ្វើជាដំណោះស្រាយបញ្ចប់ សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន**តៃវ៉ាន់ អះអាងថា គ្មានទេដំណាក់កាលថ្មីនៃកិច្ចចរចាស្ដីពីការលក់អាវុធ ជាមួយអាមេរិក**លោក Kittiratt Na-Ranong ត្រូវបានតែងតាំងជាប្រធានធនាគារកណ្តាលថៃ**ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតអង់គ្លេសរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគលើកទី២ នៅរាជធានីភ្នំពេញ**ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលនឹងរៀបចំដោយកម្ពុជា**ការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី១ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកាតទៅ**អភិបាលរងខេត្តពោធិ៍សាត់ ត្រូវតុលាការឃុំខ្លួន ក្រោយរត់ការអស់៥៧ម៉ឺនដុល្លារ ចង់ឡើងជាអភិបាលខេត្ត តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង**ប្រទីបរបស់ក្រសួងការងារ បង្ហាញសោភ័ណភាពបែបសហសម័យដើម្បីត្រៀមដាក់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចខ្សែភ្លេីង**ទូក ង «ធីវេតតេជៈឈ្នះអស់ការលំបាក» របស់ក្រសួងការងារ ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រសួងការងារ ចេញញត្តិគាំទ្រ សម្តេចតេជោ និងថ្កោលទោសសកម្មជនជ្រុលនិយម**ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ជួបជាមួយថ្នាក់ដឹកនាំនៃរដ្ឋាភិបាលក្រុងថាតុង ដើម្បីពិភាក្សាលើលទ្ធភាពកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនាពេលអនាគត**ក្រសួងប្រៃសណីយ៍ និងក្រសួងសង្គមកិច្ច បង្ហាញលទ្ធផល នៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រួមគ្នា**អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាស្តីពី ការអនុវត្តន៍ផែនការ បរិស្ថានដើម្បីតំបន់អង្គរ ប្រចាំឆ្នាំ២០២៤**អគារការិយាល័យរដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានបញ្ចប់ការសាងសង់រួចរាល់ ក្នុងគម្រោងជំហានទី១ និងប្រគល់ជូនទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ច និងដាក់ដំណើរការប្រើប្រាស់**ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ គឺជាខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍**ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញពិនិត្យ វឌ្ឍនភាពការងារ ដំឡើងប្រទីប ក្រសួងធនធានទឹក និង ឧតុនិយម ដើម្បីត្រៀម ចូលរួមអបអរសាទរក្នុង ព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ កម្ពុជាពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ

បេឡាជាតិសន្ដិសុខសង្គម បើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “វិធីសាស្ត្រ​ប្រមូលភាគទាន តាមវិធីសាស្ត្រតាមបទពិសោធន៍”

ភ្នំពេញ៖ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “វិធីសាស្ត្រប្រមូលភាគទានតាមវិធីសាស្ត្រតាមបទពិសោធន៍” ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្ដីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការធ្វើបទបង្ហាញពីគ្រូឧទេ្ទសលោក PAGUMAN SINGH អ្នកជំនាញការអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានសិក្ខាកាមមកពីតំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា តំណាងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃបេឡាជាតិសន្តិសុខសង្គម សរុបប្រមាណជា ៧០រូប នៅសាលប្រជុំករុណា ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។

មានប្រសាសន៍បើកក្នុងសិក្ខាសាលានេះ ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី បានលើកឡើងថាការបណ្តុះបណ្តាលនាឱកាសនេះមានសារៈប្រយោជន៍​ណាស់សម្រាប់សិក្ខាកាមទាំងអស់ ត្រូវចូលរួមពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នាប្រកបដោយពុទ្ធិសំដៅពង្រឹងចំណេះដឹងមូលដ្ឋាន ក្នុងការបំពេញការងារលើវិស័យសន្តិសុខសង្គម ជាពិសេសទៅលើវិធីសាស្រ្តប្រមូលភាគទានប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ដែលគ្រូឧទ្ទេសលោកនឹងបង្ហាត់​ បង្ហាញ​ ពីបទពិសោធន៍ល្អៗជាច្រើន រួម​ទាំង​ការចែករំលែកពីភាពជោគជ័យក្នុងការអនុវត្តទៅលើរបបសន្តិសុខសង្គមកន្លងមក។

តាមរយៈសិក្ខាសាលានេះ ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី សង្ឃឹមជឿជាក់ថាសិក្ខាកាមទាំងអស់នឹងចូលរួមយ៉ាងសកម្មក្នុងការសិក្សារៀនសូត្រក្នុងសិក្ខាសាលាពិគ្រោះយោបល់នេះ ជាពិសេសត្រូវយកចំណេះដឹងមកអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ និងមានលក្ខណៈល្អប្រសើរ ដើម្បីធានាប្រព័ន្ធសន្តិសុខសង្គម នៅកម្ពុជាឱ្យកាន់តែមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ លោក PAGUMAN SINGH គ្រូឧទ្ទេសដែលជាអ្នកជំនាញការអង្គការអន្តរជាតិខាងការងារ (ILO) បានសម្ដែងនូវការរីករាយ និងថ្លែងអំណរគុណ ចំពោះការរៀបចំសិក្ខាសាលានេះឡើង ដើម្បីសិក្សាពីមូលដ្ឋានគ្រឹះឱ្យបានច្បាស់ ជៀសវាងនូវហានិភ័យណាមួយដែលកើតមានឡើង ព្រោះប្រព័ន្ធសន្ដិសុខសង្គម គឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសនីមួយៗ ហើយយើងទាំងអស់គ្នាត្រូវរួមដៃគ្នា សាមគ្គីគ្នា ដើម្បីរក្សានូវនិរន្ដរភាពប្រព័ន្ធសន្ដិសុខសង្គមនេះ៕

អត្ថបទដែលជាប់ទាក់ទង