**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល

ឯកឧត្តមបណ្ឌិត ពេជ សាភ័ន៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកលោគ្រូអ្នកគ្រូ សាស្ត្រាចារ្យ ជាវិស្វករកែច្នៃ លើកិច្ចការបណ្តុះបណ្តាលធនធានមនុស្ស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន (គ.វ.អ) បានលើកឡើងថា ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹង គុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា, រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានសម្រេចបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំ (គ.វ.អ) និងបានចាត់ទុកលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ ជាវិស្វករកែច្នៃលើកិច្ចការបណ្តុះបណ្តាលធនធានមនុស្ស។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយចាប់ផ្តើមដំណើរការវគ្គគាំទ្រសាលារៀន ក្រោមការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ពេជ សាភ័ន បានលើកឡើងថា គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹង គុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និង ទីផ្សារ ការងារ ។

ឯកឧត្តមបណ្ឌិតបានបន្តថា ជាមួយគ្នានេះយុទ្ធនាការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីសកម្ម ភាពនៃការអនុវត្តវិធានការគន្លឹះ ពិសេស សកម្មភាពនៃវគ្គចុះគាំទ្រសាលារៀនគោលដៅ ដែលបានចាប់ផ្តើមដំបូងគេនៅ រាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ នឹងអនុវត្តបន្តនៅតាមបណ្តាខេត្តចំនួន ៨ទៀតបន្ទាប់ពីរាជធានីភ្នំពេញ ក៏មានខេត្តសៀមរាប ជាគោលដៅទី២ ផងដែរ ដោយក្នុងនោះលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យគឺជា វិស្វករ កែច្នៃព្រលឹង ក្នុងការបណ្តុះបណ្តានធនធានមនុស្ស ហើយក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងចលនាគាំទ្រសាលារៀន ដើមី្បអនុវត្តវិធានការគន្លឹះក្នុង វិស័យអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ ។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា នៅក្នុងការអនុវត្តការងារ លេខាធិការដ្ឋាននេះ ដើរតួនាទីជាសេនាធិការរបស់ គ.រ.អ. ក្នុងគោលបំណងជួយគាំទ្រដល់ការ លើកកម្ពស់ការអប់រំតាមរយៈ ការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឲ្យស្របតាមតម្រូវការក្នុងពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស, ការយកចិត្តទុកដាក់លើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ការជំរុញនិងលើកទឹកចិត្ត ការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ។ រចនាសម្ព័ន្ធលេខាធិការដ្ឋាន គ.វ.អ រួមមានផ្នែកចំណុះចំនួន ០៤ ៖ ផ្នែកគោលនយោបាយ, ផ្នែកគាំទ្រសាលារៀន, ផ្នែកតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ, និង ផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ ។

សូមជម្រាបជូនដែរថា ក្រោយធ្វើការវាយតម្លៃសាលារៀន ចំនួន ៧ ក្នុងខេត្តតាកែវ ត្រូវបាន គ.វ.អ ជ្រើសរើសមកអនុវត្តក្នុងចំណោមសាលារៀនទាំង ៥០កន្លែង នៅទូទាំងប្រទេស រួមមាន៖ ១- សាលាបឋមសិក្សាស្រែជើងរាស្រ្ត ស្ថិតនៅឃុំត្រពាំងក្រញូង, ២- សាលាបឋមសិក្សាព្រៃក្ដួច ស្ថិតនៅឃុំត្រពាំងក្រញូង, ៣- សាលាបឋមសិក្សាអង្គសង្កែ ស្ថិតនៅឃុំអូរសារាយ, ៤- សាលាបឋមសិក្សាត្នោតជុំ ស្ថិតនៅឃុំអូរសារាយ, ៥- សាលាបឋមសិក្សាត្រពាំងអណ្ដើក ស្ថិតនៅឃុំអូរសារាយ, ៦- សាលាបឋមសិក្សាអង្គធ្លករង្សី ស្ថិតនៅឃុំអូរសារាយ, ៧- សាលាបឋមសិក្សាត្រពាំងដងទឹក ស្ថិតនៅឃុំអូរសារាយ ស្រុកត្រាំកក់ ដោយសរុបមាន ៤៨ថ្នាក់ គ្រូសរុប ៨៨នាក់ និងមានសិស្សសរុប ៣៤៥៦នាក់ ស្រី ១៦៦៩នាក់៕

អត្ថបទដែលជាប់ទាក់ទង