**សម្តេចតេជោ និងសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥**មន្ត្រីជាន់ខ្ពស់មហាផ្ទៃ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម សួស ប្រាថ្នា អមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យាឌីជីថល**ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ (UNCRPD) នៅកម្ពុជា**ទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់៖ កម្ពុជាយើងគ្មានទេនូវទំនាស់ ជម្លោះសាសនា រវាងសាសនាព្រះពុទ្ធ និងបណ្ដាសាសនាដ៏ទៃទៀត**រដ្ឋមន្ត្រីក្រសួងកសិកម្ម អនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ថាសមយុទ្ធយោធារួមគ្នាឆ្នាំនេះមានកម្រិតខ្ពស់ជាងបណ្ដាឆ្នាំមុនៗ

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង មេបញ្ជាការរង និងជានាយសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានវាយតម្លៃថាសមយុទ្ធនាគមាសឆ្នាំ២០២៤ មានកម្រិតខ្ពស់ជាងបណ្តាឆ្នាំមុនៗ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង បានថ្លែងអំណរគុណដល់កម្ពុជា ជាពិសេស ឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទដែលបានយកចិត្តទុកដាក់ទទួលស្និទ្ធស្នាលដល់កងទ័ពរំដោះប្រជាជនចិន ប្រៀបបីដូចបងប្អូន ហើយសង្ឃឹមថាទៅបណ្ដាឆ្នាំខាងមុខ សមយុទ្ធនេះនឹងទទួលបានជោគជ័យផ្លែផ្កាបន្ថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់កងទ័ពរំដោះប្រជាជនចិន និងបានគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង ដោយបានបញ្ជាក់ថាការធ្វើសមយុទ្ធឆ្នាំនេះមានលក្ខណៈស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ដោយសង្ឃឹមជឿជាក់ថា សមយុទ្ធទ្វេភាគីរវាង កម្ពុជា-ចិន និងបន្តលើកកម្ពស់ពង្រឹងពង្រីកបន្ថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ថ្លែងនូវការស្វាគមន៍ដល់ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង ដែលបានមកចូលរួមជាអធិបតីក្នុងពិធីបិទសមយុទ្ធនាគមាស-ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដោយចាត់ទុកដំណើរទស្សនកិច្ចនេះពិតជាបាននាំមកនូវការពង្រឹង និងពង្រីកទំនាក់ទំនងជាប្រពៃណី រវាងកងទ័ពប្រទេសទាំងពីរ។

ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានស្នើដល់ភាគីចិនបន្តការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មានចារកិច្ចឱ្យកាន់តែធំទូលាយ និងទាន់ពេលវេលា ក្នុងទិសដៅប្រឆាំងក្រុមជ្រុលនិយម ទប់ស្កាត់បដិវត្តន៍ពណ៌ ទប់ស្កាត់ឧក្រិដ្ឋកម្មផ្សេងៗ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង បានថ្លែងអំណរគុណដល់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គបញ្ជាការ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសម ព្រមទាំងបានថ្លែងការអបអរសាទរ ដែលកម្ពុជាបានស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សក្រោយជួបប្រទះនូវជំងឺកូវីដ-១៩។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង បានគូសបញ្ជាក់ថា ក្នុងបណ្ដាឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ បានកសាងសហគមន៍វាសនារួម ចិន-កម្ពុជា បានឈានដល់ដំណាក់កាលថ្មី ប្រកបដោយគុណភាពខ្ពស់និងស្តង់ដារខ្ពស់ និងកំពុងជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រទាំង ៦ វិស័យ មានជាអាទ៍ វិស័យនយោបាយ ផលិតភាព កសិកម្ម ថាមពល សន្តិសុខនិងមនុស្សាស្ត្រ ឱ្យដើរមុនគេនៅលើសកលលោក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរង បានលើកឡើងថា តំបន់ភាគខាងត្បូងកងទ័ពរំដោះប្រជាជនចិន ជាស្ថាប័នយោធាកំពូលតែមួយគត់ដែលបានទទួលខុសត្រូវក្នុងការដឹកនាំបញ្ជាប្រយុទ្ធ ហើយចាប់តាំងពីថ្ងៃបង្កើត អង្គភាពនេះបានរៀបចំទំនាក់ទំនងមិត្តភាពជាមួយកងយោធពលខេមរភូមិន្ទ ក្នុងការផ្លាស់ប្ដូរគណៈប្រតិភូ ការរៀបចំធ្វើសមយុទ្ធ និងការផ្លាស់ប្តូរនាយទាហានវ័យក្មេង ទទួលបានសមិទ្ធផលជាច្រើន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង បានចាត់ទុកសមយុទ្ធនាគមាស-ឆ្នាំ២០២៤ គឺជាសមិទ្ធផលថ្មីនៃការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ហើយតំបន់ភាគខាងត្បូងកងទ័ពរំដោះប្រជាជនចិនរំពឹងទុកថា នឹងពួតដៃជាមួយអគ្គបញ្ជាការដ្ឋាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរឱ្យកាន់តែស៊ីជម្រៅ បម្រើដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ៕

អត្ថបទដែលជាប់ទាក់ទង