**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីគម្រោងព្រែក​ជីក​ហ្វូណន​តេជោ​ ជាមួយគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ នាសាលប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយគណ:កម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីគម្រោងព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

គម្រោងនេះកសាងលើតម្រាយខ្សែផ្លូវទឹកបុរាណដែលបានបន្សល់ទុកតាំងពីសម័យអាណាចក្រហ្វូណនមកម្ល៉េះ។ ផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។

គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍សង្គមជាច្រើនរួមមាន បង្កើនលទ្ធភាពក្នុងការទទួលបានការអប់រំ និងការថែទាំសុខភាព លើកកម្ពស់សន្តិសុខស្បៀងនិងទឹក បង្កើតបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកប្រទាក់ក្រឡាគ្នាពីទន្លេទៅសមុទ្រដោយមិនបាច់ឆ្លងកាត់ប្រទេសវៀតណាម បង្កើតប្រភពទឹកសម្រាប់ការស្រោចស្រពក្នុងទិសនិរតីនៃប្រទេសកម្ពុជា បង្កើនលទ្ធភាពបង្កបង្កើនផលច្រើនដង ជួយដោះស្រាយបញ្ហាគ្រោះរាំងស្ងួត និងជួយរំដោះទឹកជំនន់នៅតាមខេត្តទិសនិរតីនៃប្រទេសកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង