ឯកឧត្តម គង់ សោភ័ណ្ឌ ចុះពិនិត្យនិងដោះស្រាយ ករណីសំណើរបស់ប្រជាពលរដ្ឋស្នើសុំពង្រីកផ្លូវ ស្ថិតនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល
ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរ អង្គភាព និងជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងដោះស្រាយ ករណីសំណើរបស់ប្រជាពលរដ្ឋស្នើសុំពង្រីកផ្លូវ ស្ថិតនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ប្រជាពលរដ្ឋដែលស្នើសុំពង្រីកផ្លូវទាំងអស់ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូន ឯកឧត្ដមអភិបាល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ខិតខំកសាងផ្លូវ ជាពិសេសបាននឹងចុះមកដោះស្រាយនៅទីតាំងផ្ទាល់ ហើយនៅបាននឹងកំពុងបន្តដោះស្រាយបន្តទៀតចំពោះបញ្ហាដែលនៅសេសសល់។
ឯកឧត្តម អភិបាលខេត្ត តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ។ ជាក់ស្ដែង គឺចុះមកដោះស្រាយបញ្ហាប្រឈម ហើយទទួលសំណូមពររបស់ពលរដ្ឋ នៅលើទីតាំងតែម្ដង ដោយពាក្យ មន្ត្រីរាជការ ជាអ្នកបម្រើប្រជាពលរដ្ឋ ដ៏ស្មោះត្រង់ពិតប្រាកដមែន៕