សម្រេចឃុំខ្លួនជនជាតិវៀតណាម ២នាក់ បណ្តោះអាសន្ន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង ១០០គីឡូក្រាម
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញករណីសំណុំរឿងព្រហ្មទណ្ឌលេខ ៣២៧៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មានជនត្រូវចោទឈ្មោះ ង្វៀង ម៉ាញ់ហា (NGUYEN MANH HA) ភេទប្រុស ឈ្មោះ យឿង ឌឹក (YOEUNG DOEK) ភេទប្រុស និងឈ្មោះ ង្វៀង ធីឡាន (NGUYEN THI LAN) ភេទស្រី ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើសផលិត រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅតាមបណ្តោយផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ តំណាងអយ្យការដកហូតបានវត្ថុតាងគ្រឿងញៀនទម្ងន់ជិត ១០៧គីឡូក្រាម។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ង្វៀង ម៉ាញ់ហា (NGUYEN MANH HA) ឈ្មោះ យឿង ឌឹក (YOEUNG DOEK) ឈ្មោះ ង្វៀង ធីឡាន (NGUYEN THI LAN) ពីបទល្មើសខាងលើ តាមមាត្រា៣៩ មាត្រា៤០ មាត្រា៤៧ និងមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន។