**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

ឯកឧត្តម ប៊ុន ហ៊ាន ក្រសួងធនធានទឹក ចុះពិនិត្យគម្រោងសាងសង់ទំនប់អាងទឹកពាម ក្នុងខេត្តកំពង់ធំ និងគម្រោងជួសជុលទំនប់អាងទឹកសួង៧៨ ក្នុងខេត្តសៀមរាប

ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ចុះពិនិត្យគម្រោងការងារសាងសង់ទំនប់អាងទឹកពាម ក្នុងខេត្តកំពង់ធំ និងគម្រោងការងារជួសជុលទំនប់អាងទឹកសួង៧៨ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

សូមជម្រាបថា ទំនប់អាងទឹកពាមទទួលប្រភពទឹកពីស្ទឹងស្ទោង និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់។ ទំនប់អាងទឹកនេះមានសារសំខាន់សម្រាប់បម្រើឱ្យប្រជាជនចំនួន១១ភូមិ នៃឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ សម្រាប់ការងារស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ៦២៦ហិកតា ស្រូវរដូវប្រាំងចំនួន ១.៩៤៩ហិកតា និងផ្ទៃដីដំណាំរួមផ្សំមួយចំនួន ១៥ហិកតា។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា គម្រោងជួសជុលទំនប់អាងទឹកពាម ក្នុងខេត្តកំពង់ធំ រួមមាន៖ សាងសង់ទំនប់ប្រវែង ២០០០ម៉ែត្រ សាងសង់សំណង់បង្ហៀរចំនួន ១កន្លែង និងសាងសង់សំណង់ទ្វារទឹកចំនួន ១កន្លែង គិតរហូតមកដល់ពេលនេះលទ្ធផលការងារសម្រេចបាន ២៥%។

នៅក្នុងខេត្តសៀមរាប ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលទំនប់អាងទឹកសួង៧៨ ដែលរួមមាន៖ ជួសជុលទំនប់ប្រវែង ៤.២០០ម៉ែត្រ សាងសង់សំណង់លូជ្រុងចំនួន ១កន្លែង សាងសង់សំណង់ទ្វារទឹកចំនួន ៤កន្លែង និងសាងសង់សំណង់ទ្វារទឹកចំនួន ១កន្លែង។ បើគិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៥៥%។

សូមបញ្ជាក់ថា ទំនប់អាងទឹកសួង៧៨ មានសារសំខាន់សម្រាប់បម្រើឱ្យប្រជាជនចំនួន ៦ភូមិ នៃឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ អាងទឹកនេះទទួលប្រភពទឹកពីស្ទឹងជីក្រែង និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មកធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ១ ០៥០ហិកតា ស្រូវប្រាំងចំនួន ២៥០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ១០ហិកតា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ឱ្យបន្តយកចិត្តទុកដាក់លើការងារជួសជុលទំនប់ និងការសាងសង់សំណង់សិល្បការ្យថ្មីឱ្យមានគុណភាព សោភ័ណភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ព្រមទាំងបានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដីចុះផ្សព្វផ្សាយការប្រើប្រាស់ទំនប់អាងទឹក និងចូលរួមថែរក្សាទំនប់ឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង ៕

អត្ថបទដែលជាប់ទាក់ទង