ក.ប.ប. រៀបចំកិច្ចប្រជុំ ពិភាក្សាស្តីពីការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី “Product Recall”
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំកិច្ចប្រជុំ ពិភាក្សាស្តីពីការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី “Product Recall” ក្រោមអធិបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. និងលោកស្រី មេធាវី ទូច សុជាតិតា ដែលជាអគ្គនាយករងនៃក្រុមហ៊ុនមេធាវី ខេមជីន និងមានការអញ្ជើញចូលរួមពីមន្ត្រីនៃអគ្គនាយកដ្ឋានក.ប.ប. និងសហការីទីភ្នាក់ងារសហប្រតិបត្តិការ GIZ
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាលើដំណើរការក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី “Product Recall” ឱ្យមានប្រសិទ្ធភាព និងសង្គតិភាព ដោយមានការជួយឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការ GIZ ក្នុងដំណើរការរៀបចំសេចក្តីព្រាងនេះ៕