**លោកជំទាវ​ ជូ​ ប៊ុនអេង ​ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សា​ ស្តីពី​ការអនុវត្តដែនការសកម្មភាពឆ្នាំ២០២៤​ និងលេីកទិសដៅការងារ​បន្តឆ្នាំ២០២៥**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ អញ្ជើញបើកសិក្ខាសាលាស្តីពី តួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំឲ្យសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករ**ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យកែសម្រួល និងតែងតាំងឯកឧត្ដម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច**រដ្ឋបាលខេត្តកណ្តាល រៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្រិតឃុំ-សង្កាត់**កងពលតូចអន្តរាគមន៍១២៨ ត្រៀមកម្លាំងរួចជាស្រេច ដើម្បីចូលរួមជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ**អគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងក្រសួងព័ត៌មាន**ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង**មេបញ្ជាការកងពលតូចលេខ៧០ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពលទាហាន ជំនាន់ទី៧**ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញសូត្រមន្តរាប់បាត្រ និងវេរភត្តឆ្លង កាន់បិណ្ឌវេនទី៣ នៅមណ្ឌលវិបស្សនាធុរៈជ្រោយថ្ម ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ**អូស្ត្រាលី នឹងបន្តគាំទ្រលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលកម្ពុជាកំពុងអនុវត្ត ដើម្បីឆ្ពោះទៅការអភិវឌ្ឍសង្គមសេដ្ឋកិច្ច**បុរសជនជាតិអ៊ីស្រាអែលម្នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​គ្រោង​សម្លាប់​លោក Netanyahu**សិស្សានុសិស្ស ២០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល ទស្សនកិច្ចសិក្សា នៅប្រាសាទបន្ទាយសំរែ**ឯកឧត្ដម ប្រាក់ សំអឿន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី**ឧត្ដមសេនីយ៍​ទោ​ ខាន់​ លីណា​ ត្រូវបានបន្ថយ​ឋានន្តរស័ក្ដិ​ មកនៅ​ត្រឹម​ពលបាលត្រី**ឯកឧត្តម ចាន់ សុធា បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា

បង់ក្លាដែស៖ មេដឹកនាំដូចប្រទេសកម្ពុជាមាន មិនមានច្រើនទេនៅក្នុងពិភពលោក

ភ្នំពេញ៖ ឯកឧត្តម Mohammed Abdul Hye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ប្រចាំនៅកម្ពុជា បានអបអរសារនិងកោតសរសើរកម្ពុជា ដែលក្រោមការដឹកនាំរបស់ សម្តេចតេជោ បានប្រែក្លាយពីប្រទេសក្រីក្រខ្លាំងនិងមានជម្លោះរ៉ាំរ៉ៃ មកជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស ដែលជាមេរៀននិងគម្រូល្អសម្រាប់ប្រទេសដទៃ។ ឯកឧត្តម បញ្ជាក់ថា មេដឹកនាំដូចប្រទេសកម្ពុជាមាន មិនមានច្រើនទេនៅក្នុងពិភពលោក ។

នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Mohammed Abdul Hye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសមនិងជម្រាបលា មុនពេលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និង រីករាយដែលបានជួប ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងឱកាសដែល ឯកឧត្តម បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-បង់ក្លាដែស ក្នុងអាណត្តិរបស់ឯកឧត្តម ។
ឯកឧត្តម Mohammed Abdul Hye បានសំដែងនូវការអបអរសាទរ សម្តេច ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវ នាយករដ្ឋមន្ត្រី Sheikh Hasina ដែលបានចាត់ទុកសម្តេចជាប្អូនប្រុស និង បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ទទួលបានការកោតសរសើរ និង ស្រឡាញ់ពីប្រជាជនបង់ក្លាដែស ។ ឯកឧត្តម បានអបអរសារនិងកោតសរសើរកម្ពុជា ដែលក្រោមការដឹកនាំរបស់ សម្តេចតេជោ បានប្រែក្លាយពីប្រទេសក្រីក្រខ្លាំងនិងមានជម្លោះរ៉ាំរ៉ៃ មកជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស ដែលជាមេរៀននិងគម្រូល្អសម្រាប់ប្រទេសដទៃ។ មេដឹកនាំដូចប្រទេសកម្ពុជាមាន មិនមានច្រើនទេនៅក្នុងពិភពលោក ។

ឯកឧត្តមបានរំលឹកថា ឯកឧត្តមធ្លាប់ធ្វើជាមន្ត្រីទទួលបន្ទុកកិច្ចការកម្ពុជា (desk officer) ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលជាពេលកម្ពុជាជួបប្រទះការលំបាកខ្លាំង។ ឯកឧត្តម មានការភ្ញាក់ផ្អើលនៅពេលបានឃើញផ្ទាល់ភ្នែកនូវការអភិវឌ្ឍដ៏ខ្លាំងនិងឆាប់រហ័សរបស់កម្ពុជា។ ទាំងនេះ គឺដោយសារ កម្ពុជាមានសន្តិភាព ស្ថិរភាព ទើបមានការអភិវឌ្ឍ។ រដ្ឋាភិបាលបង់ក្លាដែស ជាពិសេស លោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina បានចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ រួមមានកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា … ជាភូមិផងរបងជាមួយ។ នៅពេលប្រទេសមីយ៉ាន់ម៉ា មានស្ថិរភាព តំបន់អាស៊ីអាគ្នេយ៍នឹងកាន់តែស្ថិរភាព សន្តិភាព និងការអភិវឌ្ឍបន្ថែមទៀតជាមិនខាន។ ដូចនេះ ត្រូវរក្សាសន្តិភាពឱ្យស្ថិតស្ថេរជាដរាប ។
ឯកឧត្តម ក៏បានអបអរសារនិងកោតសរសើរកម្ពុជា ដែលមានការផ្ទេរអំណាចដោយរលូននិងប្រកបដោយសន្តិភាពដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ។ ក្នុងនាមលោកជំទាវប្រធានសភាជាតិបង់ក្លាដែស ឯកឧត្តម ឯកអគ្គរដ្ឋទូត សូមគោរពអញ្ជើញ សម្តេចតេជោ ធ្វើទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស និងចែករំលែកពីសារសំខាន់នៃសន្តិភាព និង ស្ថិរភាព សម្រាប់ការអភិវឌ្ឍ ។

ជាការឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះ ឯកឧត្តម Mohammed Abdul Hye ដែលបានពាំនាំនូវការផ្ដើមផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina ដែលសម្តេច ចាត់ទុកសម្តេចជាបងធម៌ និង បានធ្វើការជាមួយគ្នាយ៉ាងច្រើនក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ សម្តេចបានលើកឡើងថា សម្តេច និងប្រជាជនកម្ពុជាខិតខំប្រឹងប្រែងណាស់ ដើម្បីសម្រេចបានសន្តិភាពដោយខ្លួនឯង។ ពិតណាស់ យើងមានកិច្ចព្រមព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងមានអន្តរាគមន៍របស់អង្គការសហប្រជាជាតិ ដែលគោលដៅចម្បងរបស់អ៊ុនតាក់ គឺសន្តិភាព ។ ក៏ប៉ុន្តែ នៅពេលអ៊ុនតាក់ចាកចេញពីកម្ពុជា បន្ទាប់ពីចំណាយអស់ប្រមាណ២ពាន់លានដុល្លារ អ៊ុនតាក់ ទុកប្រទេសកម្ពុជាមួយដែលមានមានតំបន់ត្រួតត្រាពីរ។ សម្តេចបានប្រថុយគ្រោះថ្នាក់ និងជីវិត ក្នុងការដឹកនាំកម្លាំងតស៊ូ ក្រោយមកចូលក្នុងតំបន់ខ្មែរក្រហម ដើម្បីសម្រេចបាននូវសន្តិភាពនៅចុងឆ្នាំ១៩៩៨ ។ សន្តិភាពបែបនេះ មិនមានទេនៅកម្ពុជា ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ ។ ពេលបញ្ចប់សង្គ្រាមបានទាំងស្រុង សម្តេចបានប្រមូលកម្លាំងមនុស្ស និង ប្រាជ្ញា ដើម្បីខិតខំសម្រេចកំណើនសេដ្ឋកិច្ច ជាង៧% ក្នុងរយៈពេលជាងពីរទសវត្សរ៍ ។ រហូតដល់ឆ្នាំ២០០៤ ទីក្រុងភ្នំពេញ មានអគារខ្ពស់ត្រឹមតែប្រាំពីរជាន់ តែមួយគត់ប៉ុណ្ណោះ តែឥឡូវមានអគារខ្ពស់ ម្ភៃ សាមសិបជាន់ រាប់រយ។ ផ្ទៃដីទីក្រុងភ្នំពេញ បានកើនឡើងពី៣០០គម២ មកជាង ៧០០គម២ រីឯ ប្រជាជនក៏មានការកើនឡើងខ្លាំងក្លាដែរ ។
សម្តេចមានការកើតសរសើរថ្នាក់ដឹកនាំបង់ក្លាដែស ខិតខំអភិវឌ្ឍប្រទេសដែលមានប្រជាជនច្រើន ជិត១៧០លាននាក់ស្មើ ១០ដងនៃប្រជាជនកម្ពុជា នៅក្នុងផ្ទៃដីតូចជាងកម្ពុជា ។ សម្តេច វាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ លោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina ដែលសម្រេចបាននូវស្ថិរភាពមួយដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចខ្ពស់របស់បង់ក្លាដែស និង ការទប់ស្កាត់ជំងឺកូវីដ១៩។ ទឹកដីតូច និង ចិញ្ចឹមប្រជាជនជិត ១៧០លាននាក់ មិនមែនជាការងារស្រួលទេ ជាពិសេស ពេលសម័យជំងឺកូវីដ១៩។ សម្ដេចតេជោ ក៏បានរំលឹកផងដែរអំពីភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលប្រទេសខ្លះធ្លាប់មើលស្រាលសមត្ថភាពរបស់ប្រទេសកម្ពុជា បង់ក្លាដែស និងនេប៉ាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ពាក់ព័ន្ធនឹងការផ្ទេរអំណាចដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា វាគឺជាការលះបង់ដ៏ធំធេងផ្ទាល់ខ្លួនរបស់សម្តេច ដើម្បីសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។ មិនមាននាយករដ្ឋមន្ត្រីច្រើន ដែលហ៊ានលះបង់ដូចសម្តេចទេ ។ លទ្ធផលល្អនៃការលះបង់របស់សម្តេច បានចេញឱ្យឃើញកាន់តែជាក់ស្តែង ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច ត្រូវធានាបានកំណើនសេដ្ឋកិច្ចនៅតែបន្ត អតិផលរណាទាប … ។ សម្តេចតេជោ នឹងទទួលយកដោយរីករាយនូវការអញ្ជើញរបស់លោកជំទាវប្រធានសភាជាតិ បង់ក្លាដែស ធ្វើទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស ដែលនឹងជាឱកាសផងដែរសម្រាប់សម្តេចជួបសួរសុខទុក្ខលោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina។

ជាចុងក្រោយ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសុំឱ្យឯកឧត្តមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេច ទៅកាន់ លោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina និងសូមជូនពរឯកឧត្តមឱ្យមានសុខភាពល្អ និងបន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង